trollkhmer news

សហភាពអឺរ៉ុប ចាប់ផ្តើមនីតិវិធីជាផ្លូវការ ដែលអាចឈានទៅដល់ការព្យួរគោលនយោបាយអនុគ្រោះព័ន្ធពីកម្ពុជា

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:២៨

សហភាពអឺរ៉ុប ចាប់ផ្តើមនីតិវិធីជាផ្លូវការ ដែលអាចឈានទៅដល់ការព្យួរគោលនយោបាយអនុគ្រោះព័ន្ធពីកម្ពុជា

ភ្នំពេញ៖ កាលថ្ងៃទី១១ ខែកុម្ភៈ ២០១៩ ម្សិលមិញ សហភាពអឺរ៉ុប បានសម្រេចចាប់ផ្តើមនីតិវិធីជាផ្លូវការ ដែលអាចឈានទៅដល់ការព្យួរជាបណ្តោះអាសន្តនូវគោលនយោបាយអនុគ្រោះព័ន្ធ (EBA) ពីកម្ពុជា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានឱ្យដឹងថា នីតិវិធីនេះមានរយ:ពេល ១២ខែ ដែលបែងចែកដូចជា៖
 
១ ត្រួតពិនិត្យយ៉ាងហ្មត់ចត់រយ:ពេល ៦ខែ (គិតចាប់ផ្តើមពីថ្ងៃទី១៣ ខែកុម្ភះ២០១៩ តទៅ)
២ សរសេររបាយការណ៍ និងប្រមូលភស្តុតាងរយៈពេល ៣ខែ
៣ ទទួលយកការបកស្រាយ និងឆ្លើយតបពីរដ្ឋាភិបាលកម្ពុជារយៈពេល ១ខែ)
៤ គណ:កម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបប្រជុំសម្រេច រយៈពេល ២ខែ។ 

គួរបញ្ជាក់ផងដែរថា ដំណើរការលើកនេះ មានការគាំទ្រពេញទំហ៊ឹងពីរដ្ឋសមាជិកនៃសហភាពអឺរ៉ុប ដែលមានទម្ងន់ និងតម្រូវឱ្យមានការអនុវត្តប្រកបដោយភាពម៉ឺងមាត់ និងហ្មត់ចត់ជាទីបំផុត៕



ប្រែសំរួលដោយ : TK

ប្រភព​ : ព្រាប កុល