trollkhmer news

ថេណា រង​ការ​រិះគន់​ពី​មហាជន​ក្រោយ​ពេល​ចេញ​​បទ «អេម»

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:០៧

ថេណា រង​ការ​រិះគន់​ពី​មហាជន​ក្រោយ​ពេល​ចេញ​​បទ «អេម»

ភ្នំពេញ៖ តារាចម្រៀង Original លោក ថេណា ស្របពេលដែលបានទម្លាយផ្សព្វផ្សាយនូវបទចម្រៀងថ្មីរបស់ ខ្លួនមានចំណងជើងថា អេម មិនទាន់បានប៉ុន្មានផងក៏ស្រាប់តែផ្ទុះការរិះគន់ពីទស្សនិកជាច្រើនលើទង្វើររ៉េបបទ នេះមានអត្ថន័យរៀបរាប់ពីរឿងរ៉ាវនៅលើគ្រែជាមួយមនុស្សស្រី។ ជាការកត់សម្គាល់ បន្ទាប់ពីបទនេះត្រូវបាន បញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូបមិនទាន់បានមួយដង្ហើមចង្រិតផង តារាចម្រៀងលោក ថេណា ក៏ស្រាប់តែរងព្រនង់រិះគន់របស់មហាជនមិនសំចៃមាត់ ដោយក្នុងនោះក៏មានការស្នើរឲ្យក្រសួងត្រូវចាត់វិធានការក្តៅលើតារាចម្រៀងលោក ថេណា ផងដែរ។



ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរក៏បានប្រតិកម្មលើរឿងនេះផង នោះ។ បើចាប់អារម្មណ៍មកមើលខ្លឹមសាររបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា «ទទួល យកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន ។ ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើ គ្រែ របស់ប្អូននិងមនុស្សស្រីមកអួតជាសាធាណៈអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើស កម្មភាពបែបនោះរបស់មនុស្សស្រី»



អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា «បងសូមសរសើរអូនដែលក្លាហានរឿងបែបនេះជាច្បាប់ធម្មជាតិដែល បង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហាតែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះ ជារឿងកេរ្តិ៍ខ្មាស់របស់មនុស្សទាំងបីភេទ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រី របស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើរសកម្មភាពរួមភេទរបស់ អ្នកទាំងនោះមកនិយាយជាសាធារណៈវិញតើអូនមានអារម្មណ៍បែបណា?បងសូមទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង»



សូមបញ្ជាក់ថាការផ្ទុះប្រតិកម្មរិះគន់និងបង្ហាញការមិនពេញចិត្តលើតារាប្រុសលោកថេណា របស់មហាជន នៅលើបណ្តាញសង្គមហ្វេសប៊ុក ខាងលើនេះបានកើតឡើងភ្លាមៗស្របពេលដែលតារាប្រុសរូបនេះបាន បញ្ចេញបទចម្រៀងរ៉េបរួមគ្នាជាមួយលោក YT មានចំណងជើងថា អេម ដែលអត្ថន័យចម្រៀងនេះបានបង្កប់ អត្ថន័យហែកហួរមនុស្សស្រីរឿងឡើងលើគ្រែជាមួយគ្នាគួរឲ្យស្អប់ខ្ពើម៕





ប្រភព​ : khmertalking