trollkhmer news

អតីតតារាចម្រៀងស្រីម្នាក់ ចាញ់បោកម្ចាស់ផលិតកម្ម រហូតក្លាយខ្លួនជាតារាសម្ដែងរឿងក្ដៅសាច់

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:៥៦

អតីតតារាចម្រៀងស្រីម្នាក់ ចាញ់បោកម្ចាស់ផលិតកម្ម រហូតក្លាយខ្លួនជាតារាសម្ដែងរឿងក្ដៅសាច់

អតីតសមាជិកក្រុម Dal Shabet នាង Viki និយាយថា នាងមិនមានបំណងថតឈុតក្ដៅសាច់ដោយខ្លួនឯងទេ នាងបានចាញ់បោកម្ចាស់ផលិតកម្ម។ នៅក្នុងបទសម្ភាស កាលពីឆ្នាំ២០១៥ Viki បានឱ្យដឹងថា នាងមិនមែនជាអ្នកដែលជ្រើសរើសថតខ្សែភាពយន្ត ដែលធ្វើឱ្យមានពាក្យចចាមអារ៉ាម ហើយបានធ្វើឱ្យនាងក្លាយជាតារាសិចនោះទេ។



តារាសម្តែងរូបនេះបាននិយាយថា នាងស៊ូទ្រាំ ព្រោះម្ចាស់ផលិតកម្មបានសន្យាថា នឹងឱ្យនាងសម្ដែងតួឯកនៅក្នុងខ្សែភាពយន្តជាច្រើន។ ដូច្នេះហើយ ទើបចុងក្រោយ នាងសុខចិត្តថតអាក្រាតកាយតាមសំណើរបស់ម្ចាស់ផលិតកម្ម។



Viki បន្តថា នៅពេលខ្ញុំដឹងថា គេកុហកខ្ញុំ ខ្ញុំបានទៅកាន់ផលិតកម្មទាំងកំហឹង។ អ្វីដែលខ្ញុំទទួលបាន គឺ "តើអ្នកណាអ្នកសន្យារឿងនេះ?" នៅត្រង់ចំណុចនេះហើយ ទើបខ្ញុំដឹងច្បាស់ថា ខ្ញុំត្រូវគេប្រើប្រាស់៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo