trollkhmer news

ក្រុមសៀមរាប FC“A” លើពានខណៈសៀមរាប FC ឈ្នះត្រឹមជើងឯករងនៃ Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងសៀមរាប

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:២៣

ក្រុមសៀមរាប FC“A” លើពានខណៈសៀមរាប FC ឈ្នះត្រឹមជើងឯករងនៃ Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងសៀមរាប

ក្រុងសៀមរាប៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បន្តបានរកឃើញជើងខ្លាំង១២ក្រុម បន្ថែមទៀត ខណៈក្រុមសៀមរាប FC“A” គ្រងជើងឯកប្រចាំមណ្ឌល ក្រុងសៀមរាប នាយប់ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅនៅមណ្ឌលទី៦ នៅទីលានអង្គរឃ្យុងយូ ដោយការប្រកួតមាន១១៨ក្រុម។



ការគ្រងតំណែងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាបរបស់ក្រុមសៀមរាប FC“A” លើកនេះក្រោយយកឈ្នះក្រុមសៀមរាប FC លទ្ធផល ៣ ទល់១ ចំណែកក្រុម Fratello FC “អាជ្ញាធរអប្សរា” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមវត្តស្វាយ United ក្នុងលទ្ធផល ២ ទល់១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ចំពោះ ៨ ក្រុម ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះរួមមានក្រុមគិរីដងរែកក្រុមគិរីដងរែក FC “B” ក្រុមយុវជនសៀមរាបក្រុមក្លិបបាល់ទាត់ដំរី “A”ក្រុម The Brother “A” ក្រុម The Brother FC ក្រុមFleep Step “B” និងក្រុម Freedom FC



សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌល ក្រុងសៀមរាប គឺក្រុមសៀមរាប FC “A” ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមសៀមរាប FC ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Fratello FC “អាជ្ញាធរអប្សរា” ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើវត្តស្វាយ United ទទួលបានប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ។



ដោយឡែកក្រុងសៀមរាបដែលជាមណ្ឌលទី៦នេះ គណៈកម្មាធិការរៀបចំការប្រកួតយក១២ក្រុម រួមមាន ក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក កីឡាករបាល់ទាត់ Ronaldinho



ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនោះ នាពេលរាត្រី ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមាន លោក ព្រាប សុវត្ថិកញ្ញា ពេជ្រ សោភា លោក នីកូ លោក នី រតនា លោក Step និងឌីជេMaily។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅក្រុងសៀមរាបសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។ ព្រមទាំងក្លិបទឹកកកដ៏ពេញនិយម ដែលមានទស្សនិកជន នៅខេត្តសៀមរាបចូលរួមទស្សនារាប់ពាន់នាក់។ 



ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០ មេដាយផ្នែករសជាតិ និងគុណភាព។



សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ!

ប្រែសំរួលដោយ : TK