trollkhmer news

ឡើងទម្ងន់ដូចគ្នាមែន! តារាស្រី Krystal និងSeohyun តែមានម្នាក់ទទួលពាក្យរិះគន់ និងម្នាក់ទទួលការសរសើរ

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៥:០៣

ឡើងទម្ងន់ដូចគ្នាមែន! តារាស្រី Krystal និងSeohyun តែមានម្នាក់ទទួលពាក្យរិះគន់ និងម្នាក់ទទួលការសរសើរ

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី ២ រូប ស្ថិតក្នុងក្រុមនារីពីរផ្សេងគ្នា ប្រចាំផលិតកម្ម SM បានបង្ហាញវត្តមានរបស់ពួកគេ នៅឯព្រលានយន្តហោះ ក្នុងប្រទេសកូរ៉េ សម្រាប់ការធ្វើដំណើររួមគ្នាទៅការប្រគុំតន្រ្តី។



តារាចម្រៀងស្រី Krystal f (x) និងតារាចម្រៀងស្រី Seohyun (SNSD) អ្នកទាំងពីរ បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួន មានភាពភ្ញាក់ផ្អើលជាខ្លាំង ចំពោះការឡើងទម្ងន់របស់ពួកគេ ខណៈតារាស្រីទាំង២ រូបនេះ បានបង្ហាញខ្លួនជាសាធារណៈ ក្នុងដំណើរទៅកាន់ការប្រគុំតន្រ្តីរបស់ពួកគេរៀងៗខ្លួន។



ទោះបីជាយ៉ាងណា ការឡើងទម្ងន់របស់តារាស្រីទាំងពីរ គឺត្រូវបានមានការសរសើរ និងការរិះគន់ផងដែរទៅលើតារាស្រី Krystal ចំពោះការឡើងទម្ងន់ ដោយមានអ្នកនិយមលេងអ៊ីនធឺណេតក្នុងប្រទេសកូរ៉េ នាំគ្នានិយាយអំពីរូបរាង និងផ្ទៃមុខពេញរបស់នាង។




ចំណែកឯតារាស្រី Seohyun វិញ ចំពោះការឡើងទម្ងន់របស់នាង ត្រូវបានគ្រប់គ្នាលើកសរសើរជាច្រើនថា ពេលដែលនាង ទទួលបាននូវទម្ងន់សមល្មមបែបនេះ មើលទៅផ្ទៃមុខរបស់នាង កាន់តែស្រស់ស្អាតជាងមុនទៀត។





ប្រែសំរួលដោយ : TK

ប្រភព​ : kenh14