trollkhmer news

ប៉ូលិសឥណ្ឌូណេស៊ីធ្វើការសុំទោសជាសាធារណៈ ក្រោយប្រើប្រាស់ពស់សួរចម្លើយជនសង្ស័យ

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:៤៤

ប៉ូលិសឥណ្ឌូណេស៊ីធ្វើការសុំទោសជាសាធារណៈ ក្រោយប្រើប្រាស់ពស់សួរចម្លើយជនសង្ស័យ

ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ីបានធ្វើការសុំទោសជាសាធាណរៈ និងសន្យាចាត់វិធាន បន្ទាប់ពីមន្រ្តីប៉ូលិស បានយកពស់រស់ទៅដាក់ជុំវិញកជនសង្ស័យ ដើម្បីឲ្យគេសារភាពនៅអំឡុងពេលសួរចម្លើយនៅឯតំបន់ប៉ែកខាងកើតខេត្តប៉ាពួ។

នៅក្នុងសេចក្តីថ្លែងការណ៍ មេប៉ូលិស លោក Tonny Ananda Swadaya បានចេញលិខិតសុំទោសមួយដោយនិយាយថា៖ "អ្នកស៊ើបអង្កេតមិនមានជំនាញក្នុងការងារ"។ ដោយនិយាយថា ពស់ពុំមានពិសទេ លោក Swadaya បានបន្ថែមថា មន្រ្តីទាំងនោះបានធ្វើសកម្មភាពដោយចិត្តឯងដើម្បីព្យាយាមឱ្យជនសង្ស័យសារភាព។ អ្នកនាំពាក្យប៉ូលិសខេត្តប៉ាពួ លោក Ahmad Musthofa Kamal បាននិយាយថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតដោយអង្គភាពកិច្ចការផ្ទៃក្នុង ហើយប្រសិនបើការរំលោភបំពានច្បាប់ ឬក្រមសីលធម៌ត្រូវបានរកឃើញ យើងនឹងចាត់វិធានការណ៍។

គួរបញ្ជាក់ថា ការរំលោភបំពានសិទ្ធិមនុស្សដោយកងកម្លាំងសន្តិសុខតែងតែកើតមាននៅ ប៉ាពួ ខណៈចលនាបំបែករដ្ឋបានអូសបន្លាយជាច្រើនទសវត្សមកហើយនៅក្នុងខេត្តនេះ៕





ប្រែសំរួលដោយ : TK

ប្រភព​ : reuters