trollkhmer news

ចប់ការប្រកួត លោក Sarri មិនចាប់ដៃជាមួយ Pep ហើយដើរចូលបន្ទប់ប្ដូរសំលៀកបំពាក់ធ្វើមិនដឹង

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៤:៣០

ចប់ការប្រកួត លោក Sarri មិនចាប់ដៃជាមួយ Pep ហើយដើរចូលបន្ទប់ប្ដូរសំលៀកបំពាក់ធ្វើមិនដឹង

អង់គ្លេស៖ ក្រោយចប់ការប្រកួត Manchester City ដែលបានលត់ Chelsea ៦-០ លោក Maurizio Sarri មិនសប្បាយចិត្ត និងសម្ដែងកាយវិការមិនសមរម្យ ដោយមិនចាប់ដៃជាមួយ Pep Guardiola រួចដើរចូលបន្ទប់ប្ដូរសំលៀកបំពាក់ធ្វើមិនដឹង។ 



ក្រុមតោខៀវទទួលរងការបរាជ័យដ៏ធំបំផុតក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេនៅឯកីឡដ្ឋាន Etihad ដោយរបូតដល់ទៅ ៦គ្រាប់ក្រៅដី ហើយចប់ការប្រកួតលោក Guardiola បានទៅចាប់ដៃសម្ដែងការគួរសមដល់គ្រូបង្វឹករបស់ក្រុមតោខៀវ ប៉ុន្តែអ្នកចាត់ការអន្តរជាតិអ៊ីតាលីរូបនេះមិនបានចាប់ដៃ និងសូម្បីតែមើលមុខ Pep  រួចក៍ដើរចូលបន្ទប់ប្ដូរសំលៀកបំពាក់បាត់។ 



គួរបញ្ជាក់ផងដែរថា នេះជាការចាញ់ធ្ងន់-ក ក្រៅដីដែល Chelsea បរាជ័យក្នុងរយៈពេលជិត ៣០ឆ្នាំ ខណៈដែលក្រុមចុងក្រោយគេដែលទាត់បញ្ជូលទីក្រុមតោខៀវច្រើនជាង ៦គ្រាប់កន្លងមកគឺ Nottingham Forest កាលពីឆ្នាំ ១៩៩១ ហើយការការបរាជ័យដ៏ធំបំផុតរបស់ពួកគេគឺចាញ់ Wolverhampton Wanderers ៨-១ ក្នុងដីខ្លួនឯង៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca