trollkhmer news

Real បញ្ជាក់ថា Isco មិនបានលេងការប្រកួត Madrid Derby ព្រោះរបួសក និងឆ្អឹងខ្នង ក្រោយជម្លោះពាក្យសម្ដីរវាងកីឡាកររូបនេះ និងគ្រូបង្វឹក

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១២:១០

Real បញ្ជាក់ថា Isco មិនបានលេងការប្រកួត Madrid Derby ព្រោះរបួសក និងឆ្អឹងខ្នង ក្រោយជម្លោះពាក្យសម្ដីរវាងកីឡាកររូបនេះ និងគ្រូបង្វឹក

អេស៉្បាញ៖ 
Real Madrid បានបញ្ជាក់ថា Isco ខកខានមិនបានលេងក្នុងការប្រកួត Madrid Derby រវាង Real Madrid ប៉ះជាមួយAtletico Madrid ដោយសាររបួសក និងឆ្អឹងខ្នង ក្រោយពេលមានព័ត៌មានជម្លោះពាក្យសម្ដីរវាងគ្រូ និងកូនក្រុមថ្មីៗនេះ។



Isco មិនឈ្មោះក្នុងបញ្ជីរបស់លោក Solari សម្រាប់ការធ្វើដំណើរទៅកាន់ទឹកដីរបស់ Atletico Madrid កាលពីថ្ងៃសៅរ៍ជាទីដែលកីឡាករ Casemiro, Sergio Ramos និង Gareth Bale រកបានម្នាក់១គ្រាប់ក្នុងជ័យជម្នះ ៣-១។ កីឡាករអេស្ប៉ាញរូបនេះបានធ្លាក់ចេញពីការពេញចិត្តចាប់តាំងពី Solari ជំនួសកន្លែងលោក Julen Lopetegui ដោយលើកឡើងថា កូនក្រុមរបស់ខ្លួនមិនបានផ្តល់ការខិតខំប្រឹងប្រែងគ្រប់គ្រាន់ពេលហ្វឹកហាត់។ ក្រោយពីមានវិវាទពាក្យសម្ដីរវាងគ្រូ និងកូនក្រុម ក្រុមស្ដេចសក៍បានបញ្ជាក់ថា កីឡាករបានរងរបួសត្រូវការសម្រាកព្យាបាល។



មិនមានភាពច្បាស់ទេ ថាតើការរងរបួសរបស់ Isco នឹងធ្វើរូបគេនៅក្រៅទីលានដល់ពេលណា ខណៈក្រុម Real  ត្រូវមានភារកិច្ចធំជាច្រើនទៀតដូចជា នឹងធ្វើដំណើរទៅកាន់ទឹកដី Ajax សម្រាប់ការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃពុធ និងការប្រកួត Clasico ចំនួន ២ទៀតនាពេលខាងមុខ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball