trollkhmer news

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ពិចារណាដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ម្ចាស់ក្សត្រីឧបុលរតនា បន្ទាប់ពីព្រះមហាក្សត្រជំទាស់

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៤៥

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ពិចារណាដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ម្ចាស់ក្សត្រីឧបុលរតនា បន្ទាប់ពីព្រះមហាក្សត្រជំទាស់

ថៃ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃនឹងពិចារណានៅថ្ងៃចន្ទនេះ អំពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ម្ចាស់ក្សត្រីឧបុលរតនា នៅក្នុងការបោះឆ្នោតខែមីនាខាងមុខ បន្ទាប់ពីព្រះអនុជ គឺព្រះបាទមហាវិជ្ជរ៉ា ឡុងកន បានហៅការឈរឈ្មោះរបស់ម្ចាស់ក្សត្រីថា មិនសមស្រប និងខុសពីរដ្ឋធម្មនុញ្ញ។



គណៈកម្មការក៏នឹងពិចារណាអំពីពាក្យបណ្តឹងហាមឃាត់គណបក្សនេះមិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ ដោយសារការតែងតាំងម្ចាស់ក្សត្រី ព្រះជន្ម៦៧ វស្សា ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ 

ការតែងតាំងម្ចាស់ក្សត្រី កាលពីសប្តាហ៍មុន គឺជាជំហានដ៏ភ្ញាក់ផ្អើល ធ្វើឡើងដោយគណបក្សថៃរក្សាជាតិដែលបង្កើតឡើងដោយក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវ៉ាត្រា ហើយនេះបានរំលោភលើប្រពៃណីទំនៀមទំម្លាប់ដ៏យូរអង្វែងរបស់សមាជិកនៃគ្រួសាររាជវង្សដែលស្ថិតនៅលើនយោបាយ។



គួររម្លឹកកថា ប្រទេសថៃបានកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៣២ មកម្ល៉េះហើយរាជវង្សានុវង្សមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ៕

ប្រែសំរួលដោយ : TK

ប្រភព​ : reuters