trollkhmer news

Aguero តាមទាន់កំណត់ត្រារបស់លោក Shearer ដែលរក Hat-Tricks បានច្រើនជាងគេនៅ Premier League

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៤០

Aguero តាមទាន់កំណត់ត្រារបស់លោក Shearer ដែលរក Hat-Tricks បានច្រើនជាងគេនៅ Premier League


បរទេស៖ ខ្សែប្រយុទ្ធជើងចាស់របស់ Manchester City កីឡាករ Sergio Aguero តាមទាន់កំណត់ត្រា Hat-Tricks ១១លើករបស់កីឡាករ Alan Shearer នៅ Premier League ក្រោយពីរកបាន ៣គ្រាប់ ពេល ManCity យកឈ្នះ Chelsea ៦-០ ។



Aguero រកបាន ២គ្រាប់ក្នុងតង់ទី១ នៅទីលាន Etihad និងបានបន្ថែម ១គ្រាប់ទៀត បង្កើន Hat-Tricks របស់ខ្លួន ដើម្បីតាមទាន់កំណត់ត្រារបស់អតីតខ្សែប្រយុទ្ធដ៍ល្បីរបស់ក្លិប Southampton, Blackburn Rovers និង Newcastle United កីឡាករ Alan Shearer ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះរកបាន Hat-Tricks ២លើកក្នុងរយៈពេលមួយសប្ដាហ៍ ដោយលើកទី១ រកបានក្នុងការប្រកួតជ័យជម្នះ ៣ ទល់នឹង ១ លើក្រុមកាំភ្លើងធំ Arsenal កាលពី ៧ថ្ងៃមុន។




ដោយឡែកកីឡាករផ្សេងទៀតដែលរកបាន Hat-Tricks ច្រើននៅលីហ្គកំពូលអង់គ្លេសមានដូចជា Robbie Fowler កីឡាករទី៣ ដែលរកបាន ៩លើក ខណៈដែល Kane របស់ Tottenham , Michael Owen និង Thierry Henry រកបាន ៨លើក លើសអតីតខ្សែប្រយុទ្ធបិសាចក្រហម Wayne Rooney ដែលមាន ៧ដង ហើយ Luis Suarez រកបាន ៦លើកកាលពីនៅជាមួយ Liverpool ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball