trollkhmer news

BTS បង្ហាញវត្តមានជាក្រុមដោយជឿជាក់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ "Grammy Awards 2019"

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:១០

BTS បង្ហាញវត្តមានជាក្រុមដោយជឿជាក់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់  "Grammy Awards 2019"

កូរ៉េខាងត្បូង៖ នៅក្នុងថ្ងៃទី១១ ខែកុម្ភៈនេះ សមាជិកទាំង ៧ រូបរបស់ក្រុមចម្រៀងបុរស BTS បានបង្ហាញវត្តមានដ៏អស្ចារ្យបំផុត អញ្ជើញចូលរួមជាតារាកិត្តិយស ក្នុងព្រឹត្តិការណ៍ពានរង្វាន់ 'Grammy Awards 2019' នៅឯមជ្ឈមណ្ឌល Staples ក្នុងទីក្រុង Los Angeles។



នៅក្នុងនោះព្រឹត្តិការណ៍ពានរង្វាន់ប្រចាំឆ្នាំនេះដែរ សង្កេតឃើញថា ក្រុមបុរសសង្ហា BTS សមាជិកទាំងអស់បានបង្ហាញខ្លួន យ៉ាងស្រស់សង្ហាដើរលើកម្រាលព្រំក្រហម ជាមួយនឹងឈុតសម្លៀកបំពាក់អាវធំខ្មៅ ដោយសមាជិកម្នាក់ៗរបស់ BTS មើលទៅរូបសម្បត្តិរបស់កម្លោះសង្ហាទាំង ៧ រូបនេះ គឺមានលក្ខណៈពិសេសរៀងៗខ្លួនគួរឲ្យចាប់អារម្មណ៍។



ខាងក្រោមនេះ ជារូបភាព BTS ដើម្បីជាការអបអរសាទរដល់ក្រុមបុរសសង្ហា កំពុងតែមានភាពល្បីល្បាញ និងមានការគាំទ្រទូទាំងពិភពលោក ក្នុងការបង្ហាញវត្តមានជាលើកដំបូងក្នុងព្រឹត្តិការណ៍ពានរង្វាន់រដូវកាលថ្មីនេះ។









ប្រែសំរួលដោយ : TK