trollkhmer news

គ្រូបណ្ដោះអាសន្ន ManUtd និយាយថា Martial មានទេពកោសល្យក្នុងការឈានដល់កម្រិតរបស់ Ronaldo

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:៤៣

គ្រូបណ្ដោះអាសន្ន ManUtd និយាយថា Martial មានទេពកោសល្យក្នុងការឈានដល់កម្រិតរបស់ Ronaldo

អង់គ្លេស៖ 
យោងតាមលោក Ole Gunnar Solskjaer គ្រូបណ្ដោះអាសន្ន Manchester United បាននិយាយថា Anthony Martial មានទេពកោសល្យក្នុងការឈានដល់កម្រិតរបស់ Cristiano Ronaldo។



ខ្សែប្រយុទ្ធបារាំងរូបនេះបានបង្កើតឱកាសឲ្យ Paul Pogba បើកឆាកគ្រាប់ទីមួយ និងស៊ុតបញ្ចូលទីខ្លួនឯង ១គ្រាប់ក្នុងជ័យជម្នះ ៣-០ ទល់នឹង Fulham កាលពីថ្ងៃសៅរ៍។ គ្រាប់បាល់របស់កីឡាករ Martial ដែលទាត់បញ្ចូលទីបានធ្វើឲ្យលោក Gary Neville ដែលជាអតីតប្រធានក្រុមបិសាចក្រហមធ្វើការប្រៀបធៀបទៅនឹងគ្រាប់បាល់របស់ Ronaldo នៅ Craven Cottage កាលពីឆ្នាំ ២០០៧។



លោក Solskjaer បាននិយាយថា៖ " Martial ពិតជាមានភាពស្រដៀងគ្នានឹង CR7 ។ កាលពី ២០០៧ ក្នុងការប្រកួតយើងឃើញ Cristiano លេងមិនបានល្អទេ ប៉ុន្តែគាត់បានទាត់បញ្ជូលទីយ៉ាងស្អាតមុនចប់ការប្រកួត។ ប្រសិនបើ Martial ចង់ឈានដល់កម្រិតរបស់ Ronaldo នោះខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះដឹងថា ត្រូវធ្វើអ្វីហើយ ព្រោះរូបគេមានទេពកោសល្យ"៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC