trollkhmer news

Ronaldo រកគ្រាប់ទី២០ របស់ខ្លួននៅ Juventus ខណៈដែលក្រុមជើងឯកអ៊ីតាលីឈ្នះ Sassuolo ៣-០ (មានវីដេអូ)

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:០៨

 Ronaldo រកគ្រាប់ទី២០ របស់ខ្លួននៅ Juventus ខណៈដែលក្រុមជើងឯកអ៊ីតាលីឈ្នះ Sassuolo ៣-០ (មានវីដេអូ)

អ៊ីតាលី៖ 
Cristiano Ronaldo រកគ្រាប់ទី២០ របស់ខ្លួននៅ Juventus ខណៈដែលក្រុមជើងឯកអ៊ីតាលីបានផ្តួលក្លិប Sassuolo ៣-០ដើម្បីនាំមុខ ១១ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A។



ខ្សែបម្រើ Sami Khedira រកគ្រាប់បាល់ដំបូងក្នុងការប្រកួត ក្រោយបាល់ផ្លាត់ពីអ្នកចាំទី ពីការស៊ុតរបស់ Ronaldo នៅក្នុងតង់ទី១។ ចូលដល់តង់ទី២តារាឆ្នើមរបស់ព័រទុយហ្គាល់រូបនេះបានតែតបាល់បញ្ចូលទី ពីការលើកបាល់ជ្រុងដ៍ល្អរបស់ខ្សែបម្រើ Pjanic មុនពេលអតីតខ្សែបម្រើលើក្រុម Liverpool កីឡាករ Emre Can រកគ្រាប់បាល់ទី៣ ឲ្យក្រុមសេះបង្កង់កាន់តែកក់ក្ដៅ។



គួរឲ្យដឹងថា ១គ្រាប់ក្នុងការប្រកួតនេះបានធ្វើឲ្យ Ronaldo ក្លាយជា Top-Scorer នៃក្របខ័ណ្ឌ Serie A ដែលរកបាន ១៨គ្រាប់ ហើយរកបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ប្រកួតឲ្យ Juventus គ្រប់ការប្រកួតទាំងអស់៕