trollkhmer news

Manchester City លត់ Chelsea យ៉ាងចាស់ដៃដើម្បីឡើងឈរលើកំពូលតារាង Premier League (មានវីដេអូ)

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៣៦

Manchester City លត់ Chelsea យ៉ាងចាស់ដៃដើម្បីឡើងឈរលើកំពូលតារាង Premier League (មានវីដេអូ)

អង់គ្លេស៖ 
ខ្សែប្រយុទ្ធ Sergio Aguero រកបាន hat-tricks ក្នុងការប្រកួត Manchester City យកឈ្នះ Chelsea ៦-០ នៅផ្ទះដើម្បីឈរលើ Liverpool ក្នុងតារាង Premier League។



គ្រាន់តែបើកឆាកភ្លាម កីឡាករមាឌល្អិតរត់លឿន Raheem Sterling រកបាន១គ្រាប់ភ្លែតត្រឹមនាទីទី៤ បន្ទាប់មកមិនបានប៉ុន្មាននាទីផង Aguero ក៍បន្ថែម ២គ្រាប់ទៀតនៅនាទី១៣ និង ១៩ ប៉ុន្តែ ManCity នៅមិនទាន់បញ្ចប់ភាពស្រែកឃ្លានរកគ្រាប់បាល់នោះទេ ហើយ Ilkay Gundogan បានទាត់បញ្ចូលទីយ៉ាងរហ័ស ក្រោយពី Aguero រកបាន ២គ្រាប់នៅតង់ទី១។ 



លុះចូលដល់តង់ទី២ នៅនាទី៥៦ អតីតកូនប្រសារលោក Maradona រកបាន១គ្រាប់បន្ថែមទៀត ដោយបាល់ ១១ម៉ែត មុនពេល Sterling រកគ្រាប់បាល់ទី២របស់ខ្លួនក្នុងការប្រកួត ខណៈដែលក្រុម Chelsea មិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយនៅពេលប្រកួតជាមួយនឹងភាពខ្លាំងក្លារបស់ក្រុមលោក Pep ។



គួរបញ្ជាក់ផងដែរថា ក្រោយចប់ការប្រកួតនេះហើយ ManCity ឡើងទៅឈរលើកំពួលតារាង Premier League ខណៈក្រុមតោខៀវ Chelsea បានធ្លាក់មកលេខ៦ ៕