trollkhmer news

Tiger Street Football Festival 2019 នៅមណ្ឌលខេត្តសៀមរាបសម្បូរក្រុមជើងខ្លាំងនិងជក់ចិត្តបំផុត

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:២៧

Tiger Street Football Festival 2019 នៅមណ្ឌលខេត្តសៀមរាបសម្បូរក្រុមជើងខ្លាំងនិងជក់ចិត្តបំផុត

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 នៅមណ្ឌលខេត្តសៀមរាបគឺពrពេញទៅដោយក្រុមខ្លាំងៗ ហើយការប្រកួតកាន់តែស្វិតស្វាញលើទីលាន ខណៈការប្រកួតថ្ងៃដំបូងនេះក្រុមនីមួយៗ បានបញ្ចេញនូវបច្ចេកទេសយ៉ាងប៉ិនប្រសប់នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ ដោយការប្រកួតមាន១១៨ក្រុម។



នេះជាមណ្ឌលទី៦នៃព្រឹត្តិការណ៍ Tiger Street Football Festival 2019 នឹងប្រព្រឹត្តរយៈពេល៣ថ្ងៃ​ ចាប់ពីនាថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩។ សម្រាប់មណ្ឌលខេត្តសៀមរាប មានក្រុមទាំង១១៨ នឹងត្រូវធ្វើការប្រកួតរហូតដល់ទៅ៣ថ្ងៃឯណោះ ទើបអាចស្វែងរកក្រុមទាំង១២ឈានទៅវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។



ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់ Ronaldinho។ សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌល ខេត្តសៀមរាប គឺក្រុមគ្រងតំណែងជើងឯក ទទួលបានប្រាក់រង្វាន់១៥០០ដុល្លាក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ។


ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ ប្រទេស នៅទូទាំងពិភពលោកហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។



សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH





ពិសាដោយការទទួលខុសត្រូវ!


ប្រែសំរួលដោយ : TK