trollkhmer news

ការ​ស្វែង​យល់​ចិត្ត​ថ្លើម​គ្នា​រវាង​លោក សុខ រក្សា និង​កុល ដាវី ឈាន​ដល់​ពេល​ចូល​រោងការ​ហើយ

ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១១:៤២

ការ​ស្វែង​យល់​ចិត្ត​ថ្លើម​គ្នា​រវាង​លោក សុខ រក្សា និង​កុល ដាវី ឈាន​ដល់​ពេល​ចូល​រោងការ​ហើយ

ភ្នំពេញ៖ ពិតជារឿងមួយ ធ្វើឱ្យទស្សនិកជន និងអ្នករស់នៅក្នុងចង្កោមសិល្បៈសាទរគ្រប់គ្នា ក្រោយទទួល ដំណឹងថា តារាចម្រៀង និងជាតារាសម្តែងប្រុសស្រី លោក សុខ រក្សា និង កញ្ញា កុល ដាវី បានដឹកដៃគ្នាចូលរោង ការនៅខែមិនា ខាងមុននេះហើយ ក្រោយពីអ្នកទាំងពីរ បានស្វែងយល់ចិត្តថ្លើមគ្នាទៅវិញទៅមក និងរួមរស់ ក្រោមដំបូលផ្ទះជាមួយគ្នា ជាច្រើនឆ្នាំមកហើយនោះ។



ការលើកឡើងបែបនេះ បន្ទាប់ពីទស្សនិកជនឃើញមានសំបុត្រ នៃពិធីមង្គលការរបស់ លោក សុខ រក្សា និងកញ្ញា កុល ដាវី ត្រូវបានបោះពុម្ពរួចរាល់អស់ហើយ ដើម្បីត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួម ខណៈថ្ងៃពិសេសរបស់អ្នកទាំងពីរ ចូលរោងជ័យសូត្រមន្តសិរីសួស្តីនាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ និងស្អែកឡើងថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៩ ជាថ្ងៃមង្គលការ ធ្វើតាមបែបប្រពៃណីជាតិខ្មែរ និងល្ងាចឡើងទទួលភ្ញៀវកិតិ្តយស ពិសារ អាហារនៅ មជ្ឈមណ្ឌលសន្និបាទ និងពិពណ៌កោះពេជ្រ (អាគារ C)។ ទន្ទឹមគ្នានេះ ក្រៅពីការបង្ហាញនូវការសាទរ និងជូនពរដល់តារាប្រុសស្រីទាំងពីរ មានអ្នកសិល្បៈមួយចំនួន នាំគ្នានិយាយលេងថា «ត្រៀមលុយៗ»



តែយ៉ាងណា «ទាក់ទងនឹងពិធីមង្គលការ កញ្ញា កុល ដាវី ធ្លាប់បានបញ្ជាក់ប្រាប់ថា នាងមិនចង់រៀបចំលក្ខណៈ ធំដុំ អ្វីនោះទេ ពោលគឺសាមញ្ញធម្មតាៗ ត្បិតថានាងជាអ្នកសិល្បៈ ប៉ុន្តែនាងចូលចិត្តបែបសមញ្ញៗ ដូចមហា ជនទូទៅអ៊ឹចឹង»



ជាក់ស្តែងចំពោះចំណងស្នេហា កញ្ញា កុល ដាវី និង លោក សុខ រក្សា គឺពិតធ្វើឱ្យគ្រប់គ្នាកោតសរសើរជាខ្លាំង ថាអ្នកទាំងពីរ អាចរក្សាចំណងស្នេហ៍ បានយ៉ាងរឹងមាំដដែល ពោលគឺមិនដែលមានការរកាំរកូស ឈ្លោះទាស់ ទែង ឬខ្វែងគំនិតគ្នានោះទេ រហូតឈានដល់ដំណាក់កាល ដឹកដៃគ្នាចូលរោងការខាងមុននេះ។



មិនតែប៉ុណ្ណោះ ទស្សនិកជនតែងតែឃើញថា ទំនាក់ទំនងអ្នកទាំងពីរស្អិតរមួត ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង។ ជាមួយគ្នា នេះទស្សនិកជនជូនពរឱ្យអ្នកទាំងពីរ បន្តរក្សាចំណងស្នេហ៍បែបនេះ រហូតនិងស្រឡាញ់គ្នាដល់ចាស់សក់ ស្កូវផងដែរ៕




ប្រភព​ : khmertalking