trollkhmer news

HyunA បង្ហាញក្បាច់រាំយ៉ាងស៊ិចស៊ី ក្រោយចុះកុងត្រាជាមួយនឹងផលិតកម្មថ្មី (មានវីដេអូ)

ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:៥៩

HyunA បង្ហាញក្បាច់រាំយ៉ាងស៊ិចស៊ី ក្រោយចុះកុងត្រាជាមួយនឹងផលិតកម្មថ្មី (មានវីដេអូ)

កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងស្រី HyunA បានបង្ហោះវីដេអូក្បាច់រាំថ្មីរបស់ខ្លួន នៅលើបណ្ដាញសង្គម Instagram ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្ររបស់នាងរីករាយទស្សនា។



នៅក្នុងវិដេអូឃ្លីបខ្លីនោះដែរ បានបង្ហាញឲ្យឃើញថា HyunA នាងហាក់ដូចជាយ៉ាងស្ទាត់ជំនាញ ក្នុងការហ្វឹតហាត់នូវក្បាច់រាំ '7 Rings' ជាមួយនឹងឈុតស្លៀកបំពាក់ពណ៌ខ្មៅ ដោយមើលទៅតារាស្រីរូបនេះ កាន់តែមានភាពស៊ិចស៊ី និងទាក់ទាញ។ 



គួររម្លឹកផងដែរថា តារាចម្រៀងស្រី HyunA និងមិត្តប្រុសរបស់នាង លោកE'Dawn  ថ្មីៗនេះ គូស្នេហ៍មួយនេះ បានសម្រេចចិត្តចុះហត្ថលេខាកុងត្រារួមគ្នា ជាមួយនឹងផលិតកម្មថ្មីរបស់លោកPsy មានឈ្មោះថា P-Nation៕


ប្រែសំរួលដោយ : TK