trollkhmer news

ព្រះមហាក្សត្រថៃថ្កោលទោសការឈ្មោះរបស់ព្រះរាមជាបេក្ខភាពនាយករដ្ឋមន្ត្រី

ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:១០

ព្រះមហាក្សត្រថៃថ្កោលទោសការឈ្មោះរបស់ព្រះរាមជាបេក្ខភាពនាយករដ្ឋមន្ត្រី

ប្រទេសថៃ៖ ព្រះមហាក្សត្រថៃ ព្រះបាទវិជ្ជរ៉ា ឡុងកន បានជំទាស់ថា "មិនសមស្រប" ចំពោះការឈរឈ្មោះរបស់ព្រះរាមជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតខែមីនាខាងមុខនេះ។



នៅក្នុងសេចក្តីថ្លែងរបស់ព្រះបរមរាជវាំង ព្រះអង្គបានមានព្រះបន្ទោលថា សកម្មភាពបែបនេះនឹង "បំផ្លាញវប្បធម៌របស់ប្រទេសជាតិ"។ ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា ព្រះជន្ម ៦៧ឆ្នាំ ត្រូវបានគេតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងគណបក្សដែលស្មោះត្រង់ជាមួយអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា។សកម្មភាពនេះនឹងរំលោភលើប្រពៃណីរបស់រាជវង្សានុវង្សថៃដែលមិនប្រឡូកក្នុងឆាកនយោបាយ។



ក្រុមអ្នកវិភាគបាននិយាយថា ការធ្វើអន្តរាគមន៍របស់ព្រះមហាក្សត្រទំនងជានាំឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតដកហូតព្រះនាមរបស់ម្ចាសក្សត្រីចេញពីការបោះឆ្នោតថ្ងៃទី២៤ ខែមីនា។

គួរបញ្ជាក់ថា ការបោះឆ្នោតនេះត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារ វាជាលើកដំបូងដែលប្រទេសថៃវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី ៥ឆ្នាំក្រោមការគ្រប់គ្រងរបស់យោធា៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters