trollkhmer news

នេះជាលើកទី១ ហើយ! អ្នកគាំទ្របានឃើញ Jennie និង Irene ដណ្ដើមគ្នាចេញលុយ តាមទីសាធារណៈ

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១៦:៤៥

នេះជាលើកទី១ ហើយ! អ្នកគាំទ្របានឃើញ Jennie និង Irene ដណ្ដើមគ្នាចេញលុយ តាមទីសាធារណៈ

កូរ៉េខាងត្បូង៖ គ្មានអ្វីចម្លែកនោះទេ ដូចដែលអ្នកគាំទ្ររបស់ Jennie និង Irene ធ្លាប់បានដឹងរួចមកហើយពីភាពជិតស្និទ្ធរបស់តារាស្រីទាំងពីរកន្លងមក។ ដោយឡែកកាលពីថ្មីៗនេះដែរ Jennie និង Irene អ្នកទាំងពីរបានជួបជុំគ្នា ដើម្បីទទួលទានអាហារថ្ងៃត្រង់ នៅឯទីក្រុងឡូសអាន់ជឺឡេស សហរដ្ឋអាមេរិក។



គួររម្លឹកផងដែរ Jennie និង Irene តារាស្រីទាំងពីរ មានការប្រគុំតន្រ្តីរបស់សមាជិកក្រុមរបស់ពួកគេ ក្នុងប្រទេសតែមួយ។ ឆ្លៀតឱកាសដែលជាកាលវិភាគសម្រាប់អាហារថ្ងៃត្រង់ដូចគ្នា ពួកគេ ក៏បានសម្រេចចិត្តចំណាយពេលវេលារួមគ្នាដើម្បីញុាំបាយជជែកកម្សាន្តជាមួយគ្នាតែម្ដង។



បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់យ៉ាងភាពរីករាយរួចមក តារាស្រីទាំងពីរ ត្រូវបានអ្នកគាំទ្រម្នាក់របស់គេ តាមប្រម៉ាញ់ផ្ដិតបានរូបភាព កំពុងតែដណ្ដើមគ្នា ជាអ្នកចេញថ្លៃចំណាយអាហារថ្ងៃត្រង់ ដោយអ្នកទាំងពីរ ហាក់ដូចជាមានការទាមទារជាអ្នកចំណាយរៀងខ្លួនៗ។ នេះបើមើលតាមរយៈរូបភាពបង្ហាញ ទឹកមុខរបស់Jennie ដូចជាមិនសូវស្រស់ស្រាយប៉ុន្មានទេ ខណៈ Irene ព្យាយាមចាប់ទាញវិក័យប័ត្រ សម្រាប់ចំណាយ៕





ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive