trollkhmer news

ក្រុមអ្នកគាំទ្ររបស់ HyunA នាំគ្នាភ្ញាក់ផ្អើល ក្រោយបានឃើញនាងបង្ហោះរូបភាពមួយសន្លឹក

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១២:០៤

ក្រុមអ្នកគាំទ្ររបស់ HyunA នាំគ្នាភ្ញាក់ផ្អើល ក្រោយបានឃើញនាងបង្ហោះរូបភាពមួយសន្លឹក

កូរ៉េខាងត្បូង៖ ថ្មីៗនេះ នៅលើគណនីInstagram របស់តារាចម្រៀងស្រី HyunA បានធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលមិនតិចនោះទេ ដោយសារតែ ការបង្ហោះនូវរូបស្ករគ្រាប់តូចមួយបន្ទះម៉ាក 'Cola Ball' ដែលធ្វើឲ្យអ្នកមួយចំនួន ដែលជាអ្នកគាំទ្រអន្តរជាតិតាមបណ្ដាលប្រទេសផ្សេងៗ និយមប្រើប្រាស់បណ្ដាញអ៊ីនធឺណេត បាននាំគ្នាគិតថា នោះជាថ្នាំគ្រាប់ពន្យារកំណើត។



តាមការពិតស្ករគ្រាប់ប្រភេទ 'Cola Ball' ជាស្ករគ្រាប់មួយ ដែលជនជាតិកូរ៉េ និយមចូលចិត្តញុាំ ព្រោះវាអាចជួយកាត់បន្ថយភាពតានតឹងបានយ៉ាងល្អប្រសើរ។ ប៉ុន្តែអ្នកគាំទ្រអន្តរជាតិភាគច្រើន មិនសូវជាបានស្គាល់នូវស្ករប្រភេទនេះទេ ទើបធ្វើឲ្យពួកគេ មានការយល់ច្រឡំថា HyunA នាងបានប្រើប្រាស់គ្រាប់ថ្នាំពន្យារកំណើតទៅវិញ។




ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop