trollkhmer news

ក្រុមជម្រើសជាតិស៊ីរីបណ្ដេញគ្រូបង្វឹក បន្ទាប់ពីចាញ់ក្រុមហ្ស៊កដានីនៅ Asian Cup

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៥:២៦

ក្រុមជម្រើសជាតិស៊ីរីបណ្ដេញគ្រូបង្វឹក បន្ទាប់ពីចាញ់ក្រុមហ្ស៊កដានីនៅ Asian Cup

អាស៊ី៖ ប្រទេសស៊ីរី បានបណ្តេញគ្រូបង្វឹក លោក Bernd Stange បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិហ្ស៊កដានី ២-០ នៅឯ Asian Cup កាលពីថ្ងៃព្រហស្បតិ៍។  



លោក Bernd Stange បានក្លាយជាគ្រូបង្វឹកទី២ ដែលត្រូវបានបណ្តេញចេញនៅក្នុងក្របខ័ណ្ឌ Asian Cup ដោយប្រទេស Syria ក្រោយពីមានការខកចិត្តចំពោះការដឹកនាំមានតែ ១ពិន្ទុពីការប្រកួត ២លើកនៅក្នុងពូល B។



ក្រុមជម្រើសជាតិថៃបានបណ្ដេញលោក Milovan Rajevac បន្ទាប់ពីក្រុមរបស់ពួកគេចាញ់យ៉ាងធ្ងន់-ក ទៅក្រុមជម្រើសជាតិឥណ្ឌាក្នុងពូល A ក្រោយពីបណ្ដេញគ្រូបង្វឹករួច ក្រុមរហស្សនាមដំរីក៍បានធ្វើការស្តារមុខមាត់ឡើងវិញដោយទទួលជ័យជម្នះ ១-០ លើក្រុមខ្លាំងបារ៉ែន៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC