trollkhmer news

ប៉ូលិសក្រុង Las Vegas ស្នើសុំគំរូ DNA របស់ Ronaldo ដើម្បីស៊ើបអង្កេតករណីរំលោភសេពសន្ថវៈ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៦

ប៉ូលិសក្រុង Las Vegas ស្នើសុំគំរូ DNA របស់ Ronaldo ដើម្បីស៊ើបអង្កេតករណីរំលោភសេពសន្ថវៈ

លោក Peter Christianen មេធាវីរបស់ Cristiano Ronaldo បានទទូចថា ដីកាស្នើសុំ DNA របស់កំពូលតារាបាល់ទាត់របស់ក្រុម Juventus គឺជា "ការស្នើសុំស្តង់ដារ" ស្របពេលដែលការស៊ើបអង្កេតកំពុងបន្តទៅលើការចោទប្រកាន់ពីបទរំលោភ។



អ្នកស្រី Kathryn Mayorga ជនជាតិអាមេរិចបានចោទប្រកាន់ Ronaldo ពីបទរំលោភនាងនៅក្នុងសណ្ឋាគារមួយនៅទីក្រុងឡាសវេហ្គាសកាលពីឆ្នាំ ២០០៩  តែខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ លោក Christianen បានបញ្ជាក់ថា ការបង់ប្រាក់ ៣៧៥,០០០ ដុល្លារកាលពីឆ្នាំ ២០១០ដល់អ្នកស្រី Mayorga ក្នុងកិច្ចព្រមព្រៀងឯកជនដែលមិនឲ្យបង្ហើបរឿងនេះជាសាធារណៈ។



មេធាវីរបស់ Ronaldo ដដែលបានឲ្យដឹងទៀតថា ឯកសារមួយចំនួនដែលត្រូវបានបង្ហាញថាជាភស្តុតាងគឺត្រូវបានគេលួច និងក្លែងបន្លំទាំងស្រុង ខណៈពេលដែល Ronaldo បានចាត់ទុកការរំលោភជាបទឧក្រិដ្ឋគួរឲ្យស្អប់ខ្ពើមនៅក្នុងសេចក្តីថ្លែងការណ៍ខែតុលាដែលគាត់បានចេញដើម្បីបដិសេធការចោទប្រកាន់នេះ។



ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅ Omnisport, Christianen បាននិយាយថា៖  "លោក Ronaldo តែងតែថែរក្សាជំហរដូចអ្វីដែលគាត់ធ្វើនៅថ្ងៃនេះថា អ្វីដែលបានកើតឡើងនៅក្នុងទីក្រុងឡាសវេហ្គាសកាលពីឆ្នាំ ២០០៩ គឺជាការចព្រមព្រៀងគ្នា។ ដូច្នេះវាមិនគួរឲ្យភ្ញាក់ផ្អើលទេថា DNA នឹងមានវត្តមានក្នុងរឿងនេះ ហើយក៏មិនឆ្ងល់ដែលថាប៉ូលីសនឹងធ្វើការស្នើសុំនេះជាផ្នែកនៃការស៊ើបអង្កេតរបស់ពួកគេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC