trollkhmer news

Real Madrid ទិញបានខ្សែការពារស្លាបវ័យ ១៧ឆ្នាំ ម្នាក់ទៀតហើយពីក្លិប Malaga

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១១:៣១

Real Madrid ទិញបានខ្សែការពារស្លាបវ័យ ១៧ឆ្នាំ ម្នាក់ទៀតហើយពីក្លិប Malaga

អេស៉្បាញ៖ Real Madrid បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Jose Lopez Martinez ដែលត្រូវបានគេស្គាល់ថា Chechu មកពីក្លិប Malaga ។



កីឡាករអន្តរជាតិអេស៉្បាញវ័យ ១៧ឆ្នាំរូបនេះ អាចលេងបានទាំងការពារកណ្តាល និងការពារស្លាបឆ្វេង ដែលអាចក្លាយជាអំណាច និងជាទ្រព្យសម្បត្តិសំខាន់សម្រាប់ក្លិបថ្មីរបស់គេ។ កាលពីថ្ងៃពុធ រូបគេបានស្ថិតនៅឯកីឡដ្ឋាន Estadio Santiago Bernabeu ដើម្បីមើលការប្រកួត Copa del Rey របស់ Real Madrid ជាមួយនឹង Leganes ហើយនៅពេលដែលឯកសារផ្ទេរទាំងអស់ត្រូវបានបញ្ចប់។ ហើយការមកដល់របស់ Chechu គឺជាកីឡាករទី២ សម្រាប់ភ្នាក់ងារ Pere Guardiola (បងប្រុសរបស់ Pep) ដែលនាំកីឡាករមកលេងនៅ Real Madrid បន្ទាប់ពីការចុះហត្ថលេខារបស់ Brahim Diaz ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Marca