trollkhmer news

ច្បាស់ហើយ! កីឡាករប្រដាល់ឆ្នើមកម្ពុជាពីររូប នឹងចេញទៅប្រកួតនៅសង្វៀនក្រៅប្រទេសឆាប់ៗខាងមុខនេះ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១០:៤៧

ច្បាស់ហើយ! កីឡាករប្រដាល់ឆ្នើមកម្ពុជាពីររូប នឹងចេញទៅប្រកួតនៅសង្វៀនក្រៅប្រទេសឆាប់ៗខាងមុខនេះ

កីឡាករកម្ពុជាពីររូប ពោលគឺ ឡៅ ចិត្រា និងផល សោភ័ណ្ឌ នឹងមានវត្តមានលើសង្វៀនក្រៅប្រទេសធំៗចំនួនពីរផ្សេងៗគ្នាដោយប្អូនអាសង្ហាពុំទាន់ដឹងថា នឹងប្រកួតនៅសង្វៀន ណាមួយនៅឡើយទេ ចំណែកឯ ផល សោភ័ណ្ឌ បានដឹងច្បាស់ ១០០% ហើយថា នឹងបង្ហាញខ្លួនលើសង្វៀនថៃហ្វៃត៍។

តបទៅហ្នឹងសំនួរ « អីយ៉ាស់ នរណាហ្នឹង?» ដែលភ្ជាប់ជាមួយរូបភាពមួយសន្លឹកបង្ហោះលើទំព័រហ្វេសប៊ុក Cambodia Top Team កីឡាករម្នាក់ឈរនៅពីក្រោយលោកគ្រូ ហ៊ុន ចន្រ្ទ រាជ រៀងញញឹមបន្តិច នោះគឺជា ឡៅ ចន្ទ្រា។  ការបង្ហាញខ្លួននៅក្លិប Cambodia Top Team មានន័យថា គេនឹងចេញទៅប្រកួតនៅសង្វៀនក្រៅប្រទេសណាមួយឆាប់ៗនេះជាមិនខាន។



ងាកមក ផល សោភ័ណ្ឌវិញ គេនឹងចេញទៅសាកល្បងក្បាច់ជាលើកទី២ លើសមរភូមិចាស់ ប៉ុន្តែដៃគូរបស់គេមិនមែនជាតារាប្រចាំសង្វៀនថៃហ្វៃត៍នោះទេ។ គេនៅចាំមិនទាន់ភ្លេចទេថា ផល សោភ័ណ្ឌ ធ្លាប់ប្រឡូកក្នុងសង្វៀននេះម្ដងដែលកាលណោះចាញ់ កីឡាករជើងចាស់ សែនឆៃ មួយថៃ យិម នៅត្រឹមទឹកទីមួយប៉ុណ្ណោះ។

ក្រោយលេចធ្លាយព័ត៌មានខ្លួនទៅប្រកួតនៅថៃហ្វៃត៍ តាមរយៈការធ្លោយនិយាយរបស់លោកគ្រូហ៊ុន ចន្រ្ទ រាជ ផល សោភ័ណ្ឌ បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា៖ «ជ្រុលតែបងប្អូនហ្វេនដឹងហើយ សារនេះមានពេលយូរ បានត្រៀមខ្លះហើយ ទោះជាចាញ់ ឬក៏ឈ្នះ សារនេះក៏ល្អមើលដែរ»៕