trollkhmer news

Valencia បញ្ជាក់ថា លក្ខខណ្ឌខ្ចីជើងកីឡាករ Batshuayi ពីក្រុម Chelsea នឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១០:៤៣

Valencia បញ្ជាក់ថា លក្ខខណ្ឌខ្ចីជើងកីឡាករ Batshuayi ពីក្រុម Chelsea នឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះ

អេស៉្បាញ៖ លោក Mateu Alemany អគ្គនាយករបស់ក្លិប Valencia បានបញ្ជាក់ថា លក្ខខណ្ឌខ្ចីជើងកីឡាករ Michy Batshuayi ពីក្រុម Chelsea នឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះ។



ខ្សែប្រយុទ្ធបែលហ្ស៊ិក Batshuayi បានទាត់បញ្ចូលទីតែមួយគ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៥លើកសម្រាប់ក្រុម Valencia ដែលកំពុងឈរលេខ១២ នៅលើតារាង LaLiga។ ប៉ុន្តែខ្សែប្រយុទ្ធស្បែកខ្មៅរូបនេះមិនមានទម្រង់លេងល្អនោះទេ ពេលនៅជាមួយក្រុមរហស្សនាមប្រជៀវខ្មៅ ។



លោក Alemany បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា «យើងកំពុងចរចាជាមួយក្លិបជាច្រើនសម្រាប់ការចាកចេញរបស់ Batshuayi។ កីឡាករយល់ពីរឿងនេះហើយ យើងសង្ឃឹមថា នឹងទទួលបានដំណោះស្រាយឲ្យបានឆាប់សម្រាប់ភាគីទាំងអស់។ យើងរំពឹងថា នឹងមានការប្រកាសពីការចាកចេញនៅប៉ុន្មានម៉ោង ឬថ្ងៃខាងមុខ » ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball