trollkhmer news

ឈុតឆាកថើបរបស់ Park Bogum និងភរិយា Song Joong Ki ធ្វើឲ្យអ្នកគាំទ្រដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១០:៣៦

ឈុតឆាកថើបរបស់ Park Bogum និងភរិយា Song Joong Ki ធ្វើឲ្យអ្នកគាំទ្រដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

កូរ៉េខាងត្បូង៖ ភាគទី៩ នៃរឿងភាគថ្មីរបស់ទូរទស្សន៍ tvN ដោយមានតួឯកប្រុសស្រី គឺជាតារាសម្ដែងប្រុស Park Bogum និងតារាសម្ដែងស្រី Song Hye kyo ជាភរិយារបស់លោក Song Joong Ki កំពុងតែធ្វើឲ្យទស្សនិជនជាច្រើន ស្ទើរគាំងស្មារតីអស់ទៅហើយ ខណៈតារាទាំងពីរ បានថតបង្ហាញក្នុងឈុតថើបពិតៗ គ្មានប្រើប្រាស់នូវបច្ចេកទេសជំនួយអ្វីនោះឡើយក្នុងឈុតផ្អែមល្ហែមនេះ។ 



បង្កជាភាពរំជើបរំជួលពីសំណាក់ក្រុមអ្នកគាំទ្ររបស់អ្នកទាំងពីរ ហើយគ្រប់គ្នាពិតជាចង់ដឹងយ៉ាងខ្លាំង ពីឈុតស្នេហាសម្ដែងមួយនេះ ថាតើ Park Bogum និង Song Hye kyo មានអារម្មណ៍បែបណាចំពោះគ្នា?



ទោះជាយ៉ាងណា ទស្សនិជនជាច្រើន ទាំងអស់គ្នាសុទ្ធតែមានការពេញចិត្ត ទៅលើសកម្មភាពរបស់តារាប្រុសស្រីទាំងពីរ ក្នុងការថតសម្ដែងឈុតឆាកស្នេហា ដោយមានភាពស្និទ្ធស្នាល នឹងសហការជាមួយនឹងគ្នា បានយ៉ាងល្អបំផុត។

ទស្សនាវីដេអូខាងក្រោមនេះ៖




ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive