trollkhmer news

លោក Unai Emery ប្រាប់ពីលទ្ធភាពដោះដូរកីឡាកររបស់ក្លិបនៅខែមករានេះ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៨

 លោក Unai Emery ប្រាប់ពីលទ្ធភាពដោះដូរកីឡាកររបស់ក្លិបនៅខែមករានេះ

អង់គ្លេស៖​ អ្នកចាត់ការក្លិប Arsenal លោក Unai Emery និយាយថា  ក្លិបមិនមានលទ្ធភាពទិញកីឡាករក្នុងអំឡុងទីផ្សារដោះដូរខែមករាឡើយ តែអាចនាំយកក្នុងលក្ខខណ្ឌខ្ចីជើង។



ក្រុមកាំភ្លើងធំដែលបានចុះហត្ថលេខាលើកីឡាករ ៥នាក់កាលពីរដូវក្តៅត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរខ្សែបម្រើរបស់ Barcelona កីឡាករ Denis Suarez ។ អតីតគ្រូបង្វឹក PSG រូបនេះបាននិយាយថា៖"ឥឡូវនេះខ្ញុំមិនដឹងពីស្ថានភាពរបស់ Denis Suarez ទេ ។ យើងមិនអាចចុះហត្ថលេខាទិញកីឡាករបានឡើយ បានត្រឹមខ្ចីជើងតែប៉ុណ្ណោះ" ។



កន្លងមក Arsenal បានចំនាយលុយ ៧០លានផោនរួចមកហើយ លើកីឡាករ ៤នាក់កាលពីរដូវក្តៅឆ្នាំមុន គឺកីឡាករ  Lucas Torreira, Matteo Guendouzi, Sokratis និង Bernd Leno រួមជាមួយ Stephan Lichtsteiner ផ្ទេរមកគ្មានតម្លៃខ្លួនផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC