trollkhmer news

Barcelona បរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃ Levante នៅ Copa Del Rey (មានវីដេអូ)

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ០៩:៣១

Barcelona បរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃ Levante នៅ Copa Del Rey (មានវីដេអូ)

អេស៉្បាញ៖ ក្រុមការពារជើងឯក Barcelona បានបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Levante ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Copa Del Rey នៅវគ្គ១៦ ក្រុមចុងក្រោយ។



កីឡាករ Erick Cabaco និង Borja Mayoral បានរកគ្រាប់បាល់បើកឆាកក្នុង ២០នាទីដំបូង ដើម្បីផ្តល់ឲ្យម្ចាស់ផ្ទះនូវការនាំមុខប្រកបដោយភាពកក់ក្ដៅនៅតង់ទី១។  ចូលមកដល់តង់ទី២ ក្រុមភ្ញៀវខំប្រឹងសម្រុកយ៉ាងខ្លាំង ទើបបានបាល់ប៉េណាល់ទីនៅនាទី ៨៥ ទាត់ដោយ Philippe Coutinho ។ ដោយឡែកលទ្ធផលគូផ្សេងទៀត Ath Bilbao ប្រកួតចាញ់ Sevilla ១ទល់នឹង៣ ហើយ Real Betis ស្មើគ្នា ០-០ ជាមួយ Real Sociedad៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC