trollkhmer news

ដើមឆ្នាំ២០១៩ Hyuna និង E'Dawn បានចែករំលែកស្ទីលថតរូបជាគូ និងតុបតែងខ្លួនប្លែកៗ ទៅកាន់អ្នកគាំទ្រខ្លួន

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៦:១១

ដើមឆ្នាំ២០១៩ Hyuna និង E'Dawn បានចែករំលែកស្ទីលថតរូបជាគូ និងតុបតែងខ្លួនប្លែកៗ ទៅកាន់អ្នកគាំទ្រខ្លួន

កូរ៉េខាងត្បូង៖ រូបថតសេ៊រីចុងក្រោយរបស់ Hyuna និង E'Dawn បានបង្ហោះរូបជាគូស្នេហ៍ច្រើនសន្លឹកលើបណ្ដាញសង្គម Instagram របស់ពួកគេ ដោយបានបង្ហាញពីសេចក្ដីស្នេហារបស់អ្នកទាំងពីរ ដែលមានចំពោះគ្នា កាន់តែរឹងមាំឡើងពីមួយទៅមួយថ្ងៃ។



ភាពផ្អែមល្ហែមរបស់តារាប្រុសស្រីមួយគូនេះ ពិតជាទទួលបានការគាំទ្រ និងពាក្យសរសើររាប់មិនអស់ពីអ្នកគាំទ្ររបស់ខ្លួន និងអ្នកនិយមលេងបណ្ដាញអ៊ីនធឺណេតជាច្រើន នាំគ្នាដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទំនាក់ទំនងស្នេហារបស់តារាល្បីរបស់K-Pop គូនេះ។

រាល់ពេល ដែលអ្នកទាំងពីរ បង្ហាញនូវរូបភាពជាគូជាមួយនឹងគ្នា មើលទៅអ្នកទាំងពីរ គឺពិតជាភាពសប្បាយរីករាយជាខ្លាំង ពេញដោយស្នាមញញឹមមានរៀងៗខ្លួន ធ្វើឲ្យទាំងអស់គ្នាបានឃើញហើយ មានអារម្មណ៍រំភើបជំនួសស្នេហារបស់អ្នកទាំងពីរ ក្រោយជួបប្រទះនូវរឿងរ៉ាវជាច្រើន កាលពីឆ្នាំមុននេះ ប៉ុន្តែពួកគេ នៅតែតស៊ូកាន់ដៃគ្នាដើរឆ្លងកាត់ឧបសគ្គរួមគ្នាបាន រហូតដល់បច្ចុប្បន្ន ហើយរក្សាបាននូវប្រជាប្រិយភាពខ្លាំងដដែល ដើរលើវិថីសិល្បៈកម្សាន្តមួយនេះ។





ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop