trollkhmer news

Oblak ប្រាប់ពីមូលហេតុដែលរូបគេសម្រេចចិត្តនៅបន្តនៅ Atletico Madrid

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៥:០៤

Oblak ប្រាប់ពីមូលហេតុដែលរូបគេសម្រេចចិត្តនៅបន្តនៅ Atletico Madrid

អេស៉្បាញ៖ ក្រោយពីបន្តកិច្ចសន្យាជាមួយ Atletico Madrid កាលពីរដូវក្តៅមុន អ្នកចាំទី Jan Oblak បានអះអាងថា គាត់បានធ្វើដូច្នេះ ព្រោះគិតវាជាផ្លូវល្អបំផុតដើម្បីឈ្នះពានរង្វាន់។



ដោយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទីក្រុងម៉ាឌ្រីដ មុនពេលចាប់ផ្តើមយុទ្ធនាការបច្ចុប្បន្ន អ្នកចាំទីអន្តរជាតិស្លូវ៉ានីបានជ្រើសរើសយកការស្នាក់នៅកីឡដ្ឋាន Estadio Wanda Metropolitano ហើយបានបញ្ជាក់ពីមូលហេតុក្នុងការសម្រេចចិត្តនេះ។



គេបានប្រាប់ទស្សនាវដ្តី FourFourTwo ថា៖ "រដូវក្ដៅមុន ខ្ញុំសម្រេចចិត្តស្នាក់នៅបន្ត ហើយមិនបានចរចាជាមួយក្លិបផ្សេងឡើយ។ វាជាគម្រោងដ៏ល្អមួយដែលយើងមាននៅទីនេះ ហើយក៍ជាវិធីដ៏ល្អបំផុតដើម្បីឈ្នះពានរង្វាន់។ អ្វីៗគ្រប់យ៉ាងតែងតែអាចទៅរួចជានិច្ច ព្រោះរឿងទាំងនោះផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Marca