trollkhmer news

Bayern Munich ហ៊ានឲ្យ ៣៥លានផោនទៅ Chelsea ដើម្បីនាំយកខ្សែប្រយុទ្ធស្លាបវ័យ ១៨ឆ្នាំ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៤:២៤

Bayern Munich ហ៊ានឲ្យ ៣៥លានផោនទៅ Chelsea ដើម្បីនាំយកខ្សែប្រយុទ្ធស្លាបវ័យ ១៨ឆ្នាំ

អាល្លឺម៉ង់៖ Bayern Munich កំពុងតែតាមប្រម៉ាញ់ខ្សែប្រយុទ្ធស្លាប Callum Hudson-Odoi វ័យ ១៨ឆ្នាំ ក្នុងតម្លៃ ៣៥លានផោនរបស់ Chelsea ដើម្បីមកបំពេញកន្លែងតារាក្រឡុកក្នុងទីលាន Ribery និង Robben ។



Hudson-Odoi បានលេងចំនួន ៧លើកតែប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយក៍នៅសល់រយៈពេល ១៨ខែទៀតលើកិច្ចសន្យាជាមួយក្រុមតោខៀវ តែលោក Maurizio Sarri គ្រូបង្វឹកក្រុម Chelsea បាននិយាយថា លោកចង់ឲ្យយុវជនវ័យក្មេងដែលមានទេពកោសល្យម្នាក់នេះស្នាក់នៅក្លិបបន្តទៀត។



តែទោះជាយ៉ាងណាក៍ដោយ ក៍លោក Hasan Salihamidzic នាយកផ្នែកកីឡារបស់ Bayern បាននិយាយថា៖ «យើងពិតជាចង់ចុះហត្ថលេខាជាមួយ Hudson-Odoi  ព្រោះរូបគេមានគុណសម្បត្តិដែលសមនឹងក្រុមរបស់យើង គាត់បណ្ដើរបាល់បានយ៉ាងល្អ និងមានភាពវ័យឆ្លាតជួយដល់ខ្សែប្រយុទ្ធក្នុងការរកគ្រាប់បាល់ផងដែរ »។



ប្រសិនបើកីឡាករវ័យជំទង់រូបនេះផ្លាស់ទៅ Bayern នោះ គេនឹងក្លាយជាកីឡាករអង់គ្លេសវ័យក្មេងទី៣ នាពេលបច្ចុប្បន្ននៅក្នុងក្របខ័ណ្ឌ Bundesliga រួមជាមួយកីឡាករ Jadon Sancho វ័យ១៨ ឆ្នាំដែលចាកចេញពី Manchester City ទៅ Dortmund កាលពីឆ្នាំ២០១៧ និង Reiss Nelson អាយុ ១៩ឆ្នាំ ដែលក្លិប Hoffenheim ខ្ចីជើងពី Arsenal រហូតដល់ខែកក្កដា៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC