trollkhmer news

ស្ពានជ្រោយចង្វារទី១ គ្រោងដាក់ឲ្យធ្វើដំណើរបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំ ខណៈការជួសជុលជិតរួចរាល់ (មានវីដេអូ)

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៣:៥៥

ស្ពានជ្រោយចង្វារទី១ គ្រោងដាក់ឲ្យធ្វើដំណើរបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំ ខណៈការជួសជុលជិតរួចរាល់ (មានវីដេអូ)

ភ្នំពេញ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១នោះ នឹងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅមុនពេលបុណ្យចូលឆ្នាំថ្មីក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។



មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងផងដែរថា ដំណើរការជួសជុលស្ពានអាចនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែមិថុនា។





សូមបញ្ជាក់ស្ពានជ្រោយចង្វារទី១ ត្រូវបានផ្អាកដំណើរឆ្លងកាត់ និងជួសជុលឡើងវិញកាលពីកំលុងខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីស្ពានដែលសាងសង់ឡើងក្រោមជំនួយរដ្ឋាភិបាលជប៉ុននាអំឡុងឆ្នាំ១៩៦៦មួយនេះមានសភាពទ្រុធទ្រោមខ្លាំង។



ការជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ប្រមាណជា ៣៣លានដុល្លារអាមេរិក៕

ទស្សនាវីដេអូខាងក្រោមនេះ៖



ប្រភព​ : freshnews