trollkhmer news

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ជំនួបកំពូលត្រាំ-គីមលើកទី២ និងដំណើរទស្សនកិច្ចនៅក្រុងសេអ៊ូលរបស់ លោកគីម នឹងកើតឡើង ឆាប់ៗនេះ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១២:២០

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ជំនួបកំពូលត្រាំ-គីមលើកទី២ និងដំណើរទស្សនកិច្ចនៅក្រុងសេអ៊ូលរបស់ លោកគីម នឹងកើតឡើង ឆាប់ៗនេះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាជំនួបកំពូលលើកទី២  រវាងអាមេរិក និងកូរ៉េខាងជើង និងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងរបស់មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន នឹងកើតឡើង «ឆាប់ៗនេះ» ហើយនឹងក្លាយជារបត់មួយដ៏សំខាន់ ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។



លោក Moon ក៏បានប្រាប់សន្និសីទសារព័ត៌មានផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងសហការជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហានៃការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងដើម្បីបើកតំបន់ឧស្សាហកម្ម Kaesong របស់កូរ៉េទាំងពីរ និងតំបន់ទេសចណ៍ភ្នំ Kumgang៕



ប្រែសំរួលដោយ : TK

ប្រភព​ : reuters