trollkhmer news

ប្រទេសវៀតណាមចាប់ខ្លួនអតីតអនុប្រធានធនាគាររដ្ឋ BIDV ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១២:០២

ប្រទេសវៀតណាមចាប់ខ្លួនអតីតអនុប្រធានធនាគាររដ្ឋ BIDV ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលនៅវៀតណាមបានចាប់ខ្លួនអតីតនាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ BIDV ដែលជាធនាគារមួយស្ថិតក្រោមការស៊ើបពីយុទ្ធនាការប្រឆាំងអំពើពុករលួយ។

លោក Doan Anh Sang

លោក Doan Anh Sang អតីតអនុប្រធានធនាគារដែលត្រូវបានគេស្គាល់ជាទូទៅថា ជាធនាគារពាណិជ្ជសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វៀតណាមត្រូវបានចោទប្រកាន់ថាបានរំលោភច្បាប់ស្ដីពីប្រតិបត្តិការរបស់ធនាគារ។

តាមរបាយការណ៍បានឱ្យដឹងថា លោក Sang ត្រូវបានដកចេញពីតំណែងនៅធនាគារតាំងតែកាលពីខែសីហា ក្នុងគ្រាមានការស៊ើបអង្កេតទ្រង់ទ្រាយធំមួយលើការប្រពឹត្តិខុសច្បាប់នៅធនាគារ។



គួរបញ្ជាក់ថា អតីតប្រធានធនាគា លោក Tran Bac Ha ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ហើយយោងតាមកាសែតដដែល មន្ត្រី ៤នាក់ទៀតរបស់ធនាគារ BDVI ក៏ត្រូវបានចាប់ខ្លួនផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters