trollkhmer news

Ozil និងកីឡាករជាពីរបួស ៦នាក់ទៀតត្រលប់ចូលហ្វឹកហាត់វិញហើយ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១១:០៤

 Ozil និងកីឡាករជាពីរបួស ៦នាក់ទៀតត្រលប់ចូលហ្វឹកហាត់វិញហើយ

អង់គ្លេស៖ បញ្ហារបួសកីឡាកររបស់ Arsenal បានធូរស្រាលចិត្តជាមួយនឹងព័ត៌មានដែលថា កីឡាករជម្រើសដំបូងទាំង ៦នាក់រួមទាំង Mesut Ozil បានត្រលប់មកហ្វឹកហាត់វិញហើយ។



ខ្សែបម្រើ Mesut Ozil គឺជាកីឡាករម្នាក់ក្នុងចំណោម ៦នាក់ផ្សេងទៀតដែលត្រលប់ចូលហ្វឹកហាត់ពេញលេញ មុនពេល Arsenal ធ្វើដំណើរទៅកាន់ទឹកដី West Ham ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍។ ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់រូបនេះមិនមានវត្តមានសម្រាប់ក្រុមកាំភ្លើងធំចាប់តាំងពីការប្រកួតស្មើ ១-១ ជាមួយក្រុម Brighton ក្នុងថ្ងៃ Boxing Day ដោយសាររងរបួសជង្គង់។ 

បន្ទាប់ពីអវត្តមានការប្រកួតបីលើកចុងក្រោយ ពេលនេះ Ozil បានវិលត្រឡប់មកកាន់ទីលានវិញ និងចូលរួមជាមួយខ្សែការពារ Hector Bellerin , Nacho Monreal , Dinos Mavropanos , Shkodran Mustafi , Laurent Koscielny និង Henrikh Mkhitaryan ដែលសុទ្ធសឹងតែជាកីឡាករជាពីរបួសចូលមកទីលានហ្វឹកហាត់។



ការវិលត្រឡប់របស់កីឡាករទាំងនេះ គឺជាការស្វាគមន៍ដ៍ល្អមួយសម្រាប់លោក Emery ដែលបានឃើញកីឡាករដំបូងរបស់ខ្លួនត្រលប់មកវិញ ជាពិសេសនោះគឺខ្សែការពារតែម្ដង ដែលញាំញីដោយរបួសនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball