trollkhmer news

ថៅកែក្រុមហ៊ុន Amozon ដែលជាបុរសមានជាងគេលើលោកដើរដល់ទីបញ្ចប់ជាមួយភរិយា បន្ទាប់ពីរៀបការបាន ២៥ឆ្នាំ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១០:៥២

ថៅកែក្រុមហ៊ុន Amozon ដែលជាបុរសមានជាងគេលើលោកដើរដល់ទីបញ្ចប់ជាមួយភរិយា បន្ទាប់ពីរៀបការបាន ២៥ឆ្នាំ

អាមេរិក៖ យោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធនៅលើគណនី Twitter របស់នាយកប្រតិបត្តិ Amazon បានឱ្យដឹងថា លោក Jeff Bezos និងភរិយារបស់លោក លោកស្រី MacKenzie បានលែងលះគ្នា បន្ទាប់ពីរៀបការបាន ២៥ឆ្នាំ។



គូស្វាមីភរិយាទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ "បន្ទាប់ពីរយៈពេលដ៏យូរនៃការស្រឡាញ់ យើងបានសំរេចចិត្តលែងលះគ្នា ហើយបន្តរស់នៅជាមិត្តភក្តិ"។ សេចក្តីថ្លែងការណ៍បន្តថា៖ "យើងមានអារម្មណ៍ថា មានសំណាងណាស់ដែលបានជួបគ្នា ហើយអគុណយ៉ាងជ្រាលជ្រៅប៉ុន្មានឆ្នាំដែលយើងបានរៀបការជាមួយគ្នា"។ “ប្រសិនបើយើងដឹងថា យើងនឹងបែកគ្នា បន្ទាប់ពី ២៥ឆ្នាំ យើងក៏នឹងនៅតែធ្វើវាដដែល “



លោក Bezos អាយុ ៥៤ឆ្នាំ និងលោកស្រី MacKenzie អាយុ ៤៨ឆ្នាំបានជួប និងរៀបការខណៈកំពុងធ្វើការនៅ D.E.Shaw ដែលជាមូលនិធិមួយមានមូលដ្ឋាននៅ New York ក្នុងដើមទសវត្សរ៍ទី៩០។ មិនយូរប៉ុន្មាន, ពួកគេផ្លាស់ទៅរស់នៅទីក្រុង Seattle ដែលជាកន្លែង លោក Bezos បានចាប់ផ្តើមក្រុមហ៊ុន Amazon។

យោងតាមសារព័ត៌មាន Bloomberg លោក Bezos បច្ចុប្បន្នជាអ្នកមានបំផុតនៅលើពិភពលោកដោយមានទ្រព្យសម្បត្តិសរុបចំនួន ១៣៧ ពាន់លានដុល្លារ៕


ប្រែសំរួលដោយ : TK

ប្រភព​ : CNN