trollkhmer news

មែនទែនហើយ! Aaron Ramsey នឹងចូលរួមជាមួយ Juventus នៅរដូវកាលក្រោយ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១០:៣៦

មែនទែនហើយ! Aaron Ramsey នឹងចូលរួមជាមួយ Juventus នៅរដូវកាលក្រោយ

អ៊ីតាលី៖ Aaron Ramsey និងភ្នាក់ងាររបស់គេត្រូវបានរាយការណ៍ថា បានកក់ការធ្វើដំណើររបស់ពួកគេទៅកាន់ទីក្រុង Turin សម្រាប់ការចុះហត្ថលេខាជាមួយ Juventus ។



យោងតាមសារព័ត៌មាន Sky Sport Italia បានឲ្យដឹងថា ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះនឹងចេញដំណើរទៅកាន់អ៊ីតាលី បន្ទាប់ពី Juventus ប៉ះ AC Milan ក្នុងពាន Super Cup នៅថ្ងៃទី១៦ ខែមករា។

សម្រាប់ការចរចារឿងតម្លៃខ្លួននៅមិនទាន់ដឹងនោះទេ តែត្រូវបានរាយការណ៍ថា ក្លិបនឹងផ្ដល់ ៧,៥លានអឺរ៉ូក្នុងមួយរដូវកាល ក្នុងរយៈពេល ៥ឆ្នាំ ដល់ Ramsey ហើយកីឡាកររូបនេះនឹងចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីនៅខែកក្កដាខាងមុខ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia