trollkhmer news

ក្រោយពីរងការរិះគន់ខ្លាំងពីលើកមុន Sulli ពេលនេះ បែរជាទទួលបានការសរសើរពីអ្នកគាំទ្រវិញម្ដង

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១០:១៨

ក្រោយពីរងការរិះគន់ខ្លាំងពីលើកមុន Sulli ពេលនេះ បែរជាទទួលបានការសរសើរពីអ្នកគាំទ្រវិញម្ដង

កូរ៉េ៖ តារាស្រី Sulli កាលពីថ្មីៗនេះ នាងបានក្លាយជាប្រធានបទក្ដៅមួយ នៅលើបណ្ដាញអ៊ីនធឺណេត ចំពោះកាយវិការមិនសមរម្យ ដោយបង្ហាញនូវរូបភាពចម្រូងចម្រាស់ជាច្រើនសន្លឹក បង្ហោះជាបន្តបន្ទាប់ក្នុងគណនី Instagram។


 
បើទោះជានាង ទទួលរងការរិះគន់ពីអ្នកនិយមលេងអ៊ីនធឺណេតខ្លាំងក៏ពិតមែន នាបច្ចុប្បន្ននេះ។ ប៉ុន្តែតារាស្រីរូបនេះ ក៏មានចំណុចមួយ ដែលត្រូវបានអ្នកមួយចំនួន ធ្លាប់បានរិះគន់លើរូបនាង សរសើរផងដែរ តាមរយៈការរូបថតបង្ហាញលើទស្សនាវដ្ដីថ្មី ត្រៀមនឹងចុះផ្សាយ។


រូបភាពស្អាតៗប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ បានទាក់ទាញចិត្តគ្រប់គ្នាឲ្យមានការចាប់អារម្មណ៍មកលើនាងជាពិសេស។ ក្រោយៗមក ស្រាប់តែអ្នកគាំទ្រ ក៏ដូចជាទស្សនិជនជាច្រើន បង្ហាញពីការសោកស្ដាយចំពោះរូបសម្រស់ និងសមត្ថភាពរបស់ Sulli កាលពីមុន ដោយមានអារម្មណ៍សោកស្ដាយថា "ប្រសិនបើ f(x) មិនត្រូវរំសាយ Sulli ប្រហែលជាក្លាយជាតារាចម្រៀងស្រីកំពូលសម្រស់ដ៏ល្បីរបស់ K-Pop ទៅហើយ"។



ក្របទស្សនាវដ្ដីបានសរសេរថា "SULLI - Love Myself" នៅឯ Berlin ពិតជាធ្វើឲ្យអ្នកគាំទ្រភាគច្រើនសរសើរពីសម្រស់របស់នាង យ៉ាងខ្លាំង ដោយបាននិយាយថា Sulli នាងស្រស់ស្អាត ហើយមើលទៅដូចជានារី សុភាព មានភាពទន់ភ្លន់។















ប្រែសំរួលដោយ : TK

ប្រភព​ : kenh14