trollkhmer news

ទើបតែប្រកាសថ្ងៃមុន Real Madrid ដាក់ឲ្យ Brahim Diaz បង្ហាញខ្លួនលើកដំបូងភ្លែត

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១០:០៩

ទើបតែប្រកាសថ្ងៃមុន Real Madrid ដាក់ឲ្យ Brahim Diaz បង្ហាញខ្លួនលើកដំបូងភ្លែត

អេស៉្បាញ៖ កីឡាករវ័យក្មេង Brahim Diaz ដែល Real Madrid ទើបទិញកាលពីប៉ុន្មានថ្ងៃមុន បានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតរវាងស្ដេចស ឈ្នះ ៣-០ លើក្រុម Leganes កាលពីយប់មិញ។



យុវជនអេស្ប៉ាញវ័យ ១៩ឆ្នាំរូបនេះ ត្រូវបានក្រុមយក្សអេស៉្បាញទិញពី Manchester City ក្នុងតម្លៃ ១៥លានផោន កាលពីសប្ដាហ៍មុន និងបានបង្ហាញខ្លួន ១២នាទីមុនចប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ COPA DEL REY ។  Diaz បានប្ដូរចូលជំនួស Vinicius Junior ដែលជាអ្នករកបានគ្រាប់ទី៣ បន្ថែមលើគ្រាប់របស់ Sergio Ramos និង Lucas Vazquez៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC