trollkhmer news

ស្មានមិនដល់សោះ! ក្រុមការពារដំណែងជើងឯក French League Cup, Paris St-Germain ធ្លាក់ក្រោមថ្វីជើងក្រុមតូចមួយទៅវិញ (មានវីដេអូ)

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៥

ស្មានមិនដល់សោះ! ក្រុមការពារដំណែងជើងឯក French League Cup, Paris St-Germain ធ្លាក់ក្រោមថ្វីជើងក្រុមតូចមួយទៅវិញ (មានវីដេអូ)

បារាំង៖ ក្រុមកំពូលតារាង Ligue 1 និងជាក្រុមការពារដំណែងជើងឯក French League Cup ក្រុម Paris St-Germain បានរងបរាជ័យក្រោមថ្វីជើងក្លិប Guingamp ។



កីឡាករ Marcus Thuram ដែលជាកូនប្រុសអតីតវីរបុរសលោក Lilian Thuram របស់បារាំងបានទាត់បាល់ពិន័យ ១១ម៉ែត្របន្ថែម លើគ្រាប់បាល់របស់ Yeni N'Gbakoto ដើម្បីរកជ័យជម្នះ ២-១ ឲ្យក្រុម Guingamp ។ ទោះបីជាចាញ់មែនក្រុមម្ចាស់ផ្ទះក៍បំបែកពងមាន់ ដោយ Neymar រកបានមួយគ្រាប់នៅនាទី ៦៣។ ដោយឡែកក្លិប  Monaco ដែលដឹកនាំដោយលោក Thierry Henry ក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ក្រោយទទួលជ័យជម្នះ ៨-៧ លើក្រុម Rennes ដោយបាល់ប៉េណាល់ទី៕