trollkhmer news

តារាសម្ដែងប្រុស Kim Woo Bin ឆ្លើយតបថា "មិនទាន់មានគម្រោងវិលចូលសិល្បៈវិញនៅឡើយទេ"

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៧:០៥

តារាសម្ដែងប្រុស Kim Woo Bin ឆ្លើយតបថា "មិនទាន់មានគម្រោងវិលចូលសិល្បៈវិញនៅឡើយទេ"

តារាកូរ៉េ៖ Sidus HQ របស់តារាសម្ដែងប្រុស Kim Woo Bin បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍មុនៗ ដែលបានចុះផ្សាយឡើងថា តារាប្រុសរូបនេះ នឹងគ្រោងវិលត្រឡប់ចូលសិល្បៈវិញក្នុងឆ្នាំនេះ។ 



យោងតាមប្រភពពីភ្នាក់ងាររបស់តារាសម្ដែងប្រុសរូបនេះ បានប្រកាសឲ្យដឹងកាលពីព្រឹកថ្ងៃទី ៩ ខែមករាថា "Kim Woo Bin លោកមិនមានគម្រោងវិលត្រឡប់ចូលក្នុងការងារសិល្បៈវិញនៅឡើយទេ។ ការពិតនាបច្ចុប្បន្ន ស្ថានភាពជំងឺរបស់លោក នៅមិនទាន់មានភាពល្អប្រសើរខ្លាំងនោះទេ ហើយលោកក៏មិនអាចផ្ដោតសំខាន់លើការងារមួយនេះឡើងវិញទេ"។ 



ក្រោយពីចេញសេចក្ដីប្រកាសមិនប៉ុន្មានម៉ោងផង ក៏មានបណ្ដាញសារព័ត៌មានមួយចំនួនរាយការណ៍បន្ថែមទៀតថា Kim Woo Bin តារាប្រុសរូបនេះ បានកំពុងពិភាក្សា ក្នុងការវិលត្រឡប់មកវិញ ជាមួយនឹងការបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តខ្នាតធំ ដោយអ្នកដឹកនាំរឿងលោក Choi Dong Hoon។ គ្រប់គ្នានឹងសង្ឃឹមថា Kim Woo Bin នឹងមានសុខភាពល្អនិងជាសះស្បើយឆាប់ៗនេះ!

ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop