trollkhmer news

បើករថយន្ត​ដឹក​ចៅហ្វាយ​ដល់​កន្លែង​ស្ងាត់ វាយ​ប្លន់​យកលុយ​១០​ម៉ឺ​ដុល្លារ​

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៦:២៧

បើករថយន្ត​ដឹក​ចៅហ្វាយ​ដល់​កន្លែង​ស្ងាត់ វាយ​ប្លន់​យកលុយ​១០​ម៉ឺ​ដុល្លារ​

ភ្នំពេញ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​អ្នកបើករថយន្ត​របស់​ខ្លួន​វាយ​ប្លន់​យកលុយ​អស់ ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​បើករថយន្ត​មកដល់​កន្លែង​ស្ងាត់។ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវលំ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។​




​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ឃើញ​បុរស​២​នាក់ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-1763។ លុះដល់​ចំណុច​ផ្លូវ​ស្ងាត់ ដោយមាន​ផ្លូវ​ជង្ហុក​ផង​នោះ ​អ្នកបើករថយន្ត​ដឹក​ចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តហៀបនឹងធ្លាក់ខ្លួន បណ្តាលវើឱ្យ​ចៅហ្វាយ​របស់ខ្លួន​បាត់ស្មារតី​មួយ​ភ្លែត ។ ភ្លាមនោះអ្នកបើកប​រថយន្ត​ក៏​ឆ្លៀតឱកាស​ទាញយក​កាបូប​លុយ​របស់​ចៅហ្វាយ​ជា​ជន​ជាតិចិន និង​ដាល់​មួយ​ដៃ​ទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួច​ស្ពាយ​យក​កាបូប​លុយ​គេចខ្លួន​បាត់ស្រមោល។​



​លុះ​ជនរងគ្រោះ​ភ្ញាក់ដឹងខ្លួន​វិញ បាន​ព្យាយាម​រក​សមត្ថកិច្ច​ឱ្យជួយ ក្រោយមក​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ឃ្មួញ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ចាប់​កូនចៅ​របស់ខ្លួន​យកលុយ​ប្រគល់ឱ្យ​រូបគាត់​វិញ៕


ប្រភព​ : cambodiapolice