trollkhmer news

រូបភាពស្អាតៗជាច្រើនសន្លឹករបស់ Jennie អ្នកគាំទ្រពិបាកនឹងទប់ចិត្ត ដោយសារតែ រូបរាងដ៏ទាក់ទាញរបស់នាង

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១១:២៣

រូបភាពស្អាតៗជាច្រើនសន្លឹករបស់ Jennie អ្នកគាំទ្រពិបាកនឹងទប់ចិត្ត ដោយសារតែ រូបរាងដ៏ទាក់ទាញរបស់នាង

កូរ៉េ៖ រូបភាពកំរិត HD ត្រូវបានថតដោយក្រុមអ្នកគាំទ្ររបស់តារាចម្រៀងស្រី Jennie នៅក្នុងព្រឹត្តិការណ៍នៃកម្មវិធី "Golden Disc Awards" ធ្វើឡើង កាលសប្ដាហ៍មុន។ 



ក្នុងរាត្រីដ៏អស្ចារ្យ តារាចម្រៀងស្រី Jennie បានលើកឡើងបទចម្រៀងទោលរបស់ខ្លួន "Solo" មកធ្វើការច្រៀងរាំសម្ដែង រួមនិងសមាជិកក្រុម BLACKPINK ទាំងអស់ ជាមួយនឹងបទចម្រៀងច្រើនបទផ្សេងទៀត ផងដែរ ដើម្បីចែករំលែកភាពសប្បាយរីករាយ ទៅកាន់ក្រុមអ្នកគាំទ្ររបស់ក្រុមទាំងអស់គ្នា។



សម្រាប់លើឆាកប្រគុំតន្រ្តីទោលរបស់ Jennie តារាស្រីពេញដោយសមត្ថភាពរូបនេះ បានបង្ហាញខ្លួនជាមួយនឹងសម្រស់យ៉ាងស្រស់ឆើតឆាយ ក្នុងសម្លៀកបំពាក់ពណ៌សដ៏ទាក់ទាញចិត្តទស្សនិជន និងអ្នកទស្សនាមិនចង់ព្រិចភ្នែកនោះទេ ខណៈពេលដែលនាង បានច្រៀងរាំសម្ដែងយ៉ាងរស់រវើក និងមានភាពស្វាហាប់ជាទីបំផុត លើឆាកតន្រ្តីក្នុងរាត្រីនោះ។
 
ខាងក្រោមនេះ គឺជាបណ្ដុំរូបភាពរបស់ Jennie ដែលត្រូវបានថតដោយអ្នកគាំទ្រ បង្ហាញមកយ៉ាងត្រជាក់ភ្នែក៖












ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive