trollkhmer news
ក្រោយលេចឭព័ត៌មានទាក់ទងនឹងSelena ម្ដងទៀត Justin Bieber បែរជាមានទឹកមុខស្មើ ពេលនៅជិតអនាគតភរិយា
ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៤

អាមេរិក៖ កាលពីថ្មីៗនេះ គូស្នេហ៍តារាហូលីវូដល្បីឈ្មោះ Justin Bieber និងHailey អ្នកទាំងពីរ ត្រូវបានគេប្រម៉ាញ់យករូបភាពបាន ខណៈកំពុងតែបណ្ដើរគ្នាយ៉ាងសប្បាយរីករាយ ដើរចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងទីក្រុង។

រូបភាពទាំងនេះ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់លើបណ្ដាញអ៊ីនធឺណេត ដោយមើលទៅទឹកមុខ Hailey ដូចជាសប្បាយចិត្តយ៉ាងខ្លាំង ពេញដោយស្នាមញញឹម បានបណ្ដើរគ្នាជាមួយអនាគតស្វាមីរបស់ខ្លួន។ ងាកមើលទៅទឹកមុខស្មើៗរបស់ Justin Bieber វិញម្ដង ពិតជាធ្វើឲ្យគ្រប់គ្នាចម្លែកក្នុងចិត្តយ៉ាងខ្លាំង មើលទៅតារាប្រុសរូបនេះ ដូចជាមិនសូវជាមានអារម្មណ៍ថា រីករាយដូចនឹងគូស្នេហ៍របស់លោកនោះទេ ប៉ុន្តែលោក នៅតែមានអារម្មណ៍ស្រស់ស្រាយជាធម្មតា ពេលដែលនៅក្បែរនឹងនាង។


ទោះបីមួយរយៈចុងក្រោយនេះ លេចឭព័ត៌មានចចាមអារ៉ាមថា Justin តារាប្រុសរូបនេះនៅតែអាលោះអាល័យអតីតមិត្តស្រីរបស់ខ្លួន Selena ចេញពីមន្ទីរពេទ្យកាលពីចុងឆ្នាំមុនក៏ដោយ។ យោងតាមប្រភពពីមិត្តភក្ដិជិតស្និទ្ធរបស់លោក បាននិយាយថា Justin មិនដែលគិតនឹងព្យាយាមទាក់ទង និងពាក់ព័ន្ធជាមួយនឹងរឿងរបស់អតីតស្រីខ្លួន ម្ដងណាឡើយ។

ប្រែសំរួលដោយ : TK
ប្រភព : kenh14
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត