trollkhmer news

លុយច្រើនក្រាក់ៗ! YoonA សមាជិកក្រុម Girls 'Generation ជះទិញអាគារមួយកន្លែងក្នុងតម្លៃរាប់លានដុល្លារ

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៦:៥១

លុយច្រើនក្រាក់ៗ!  YoonA សមាជិកក្រុម Girls 'Generation ជះទិញអាគារមួយកន្លែងក្នុងតម្លៃរាប់លានដុល្លារ

យោងតាមសារព័ត៌មាន Sky EDaily បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែតុលាកន្លងទៅ YoonA សមាជិកក្រុម Girls 'Generation បានទិញអាគារដ៏ធំស្កឹមស្កៃមួយកន្លែងនៅក្នុងតំបន់ Gangnam។



អគារនេះ មានតម្លៃ ៩លានដុល្លារ មានកម្ពស់ ៤ជាន់ ជាមួយនឹងជាន់ក្រោមដី ២ជាន់។ វាត្រូវបានគេសាងសង់ឡើងកាលពីឆ្នាំ២០១៤ ដោយមានទំហំ ១៤៦២,៤៧៩ ម៉ែត្រការ៉េ។



ដោយឡែក ទាក់ទងនឹងសិល្បៈ YoonA បានបង្ហាញខ្លួនយ៉ាងសកម្មជាតារាសម្តែង។ នៅរដូវក្តៅនេះ នាងគ្រោងនឹងស្វាគមន៍អ្នកគាំទ្ររបស់ខ្លួនដោយមានវត្តមានក្នុងខែ្សភាពយន្តខ្នាតធំដែលមានចំណងជើងថា “Exit”


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop