trollkhmer news

Park Ji Bin តារាប្រុសវ័យក្មេងកាលពី ១០ឆ្នាំមុន ពេលធំពេញវ័យ មានរូបសង្ហាមិនធម្មតាទេ

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៥:៣៥

Park Ji Bin តារាប្រុសវ័យក្មេងកាលពី ១០ឆ្នាំមុន ពេលធំពេញវ័យ មានរូបសង្ហាមិនធម្មតាទេ

កូរ៉េ៖ រយៈពេល ១០ឆ្នាំកន្លងមកនេះ តារាសម្ដែងប្រុសវ័យក្មេង Park Ji Bin បានប្រែក្លាយជាបុរសរូបសង្ហាម្នាក់ ធ្វើឲ្យមហាជនជាច្រើនដែលបានស្គាល់រូបគេតាមរយៈ ការថតសម្ដែងក្នុងរឿងភាគរបស់កូរ៉េ " កន្លង់បាក់ស្លាប កុលាបមានស្នេហ៍ (F4) " សម្ដែងជាតួអង្គប្អូនប្រុស របស់តួឯកស្រី ក្នុងរឿងដ៏ល្បីកក្រើកប្រចាំឆ្នាំ ២០០៩ ។



នាបច្ចុប្បន្នពេលនេះ Park Ji Bin តារាប្រុសវ័យក្មេងរូបនេះ មានអាយុ ២៤ឆ្នាំ ពេញ។ ហើយត្រូវបានគ្រប់គ្នា ផ្ដោតការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ពីសម្រស់ និងរូបរាងដ៏សង្ហារបស់កម្លោះតូចរូបនេះ ថែមទាំងមានការវិវត្តន៍សមត្ថភាពរបស់ខ្លួនអោយកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ អស់ទាំងកម្លាំងកាយចិត្តផងដែរ ដោយទទួលបានការសរសើរជាច្រើនលើបណ្ដាញអ៊ីនធឺណេត សម្រាប់ការបង្ហាញវត្តមានលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទាក់ទាញ គ្រប់គ្នាមិនអាចដកចិត្ត បាននោះឡើយ។

មានរូបភាពជាច្រើននៅខាងក្រោម៖








ប្រែសំរួលដោយ : TK

ប្រភព​ : kenh14