trollkhmer news

អាយុជិត ៤០ឆ្នាំហើយ! មើលទៅសម្រស់របស់ Song Hye Kyo នៅតែស្អាតក្មេងជាងវ័យ

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១២:២៤

អាយុជិត ៤០ឆ្នាំហើយ! មើលទៅសម្រស់របស់ Song Hye Kyo នៅតែស្អាតក្មេងជាងវ័យ

កូរ៉េ៖ មួយរយៈចុងក្រោយមកនេះ តារាសម្ដែងស្រី Song Hye Kyo កំពុងតែមមាញឹកជាខ្លាំងក្នុងបង្ហាញនូវសម្រស់មុខមាត់ថ្មីលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្ពតពាណិជ្ជកម្មជាច្រើន ត្រូវបានចេញផ្សាយក្នុងដើមឆ្នាំ ២០១៩ នេះ។ 



រូបភាពដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ បានចែករំលែកជាបន្តបន្ទាប់លើបណ្ដាញអ៊ីនធឺណេត ចាប់ផ្ដើមតាំងពីចុងឆ្នាំ ២០១៨ ​មកម្ល៉េះ។ ដោយបង្ហាញឲ្យឃើញច្បាស់ម្ដងហើយម្ដងទៀតពីរូបសម្បត្តិដ៏ល្អឥតខ្ចោះ សក្ដិសមទៅនឹងឈ្មោះ "តារាស្រីកំពូលសម្រស់របស់ប្រទេសកូរ៉េ ពិតប្រាកដមែន"



ក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណេតនាំគ្នា សរសើរមិនដាច់សោះពីភាពស្រស់ស្អាតរបស់តារាសម្ដែងស្រី វ័យ ៣៨ ឆ្នាំរូបនេះ។ ដូចដែលគ្រប់គ្នា និយាយហើយនិយាយទៀតអំពី អាយុ និងសម្រស់របស់នាង រាល់ពេលដែលបង្ហាញខ្លួនម្ដងៗ គឺថា សម្រស់ និងរូបរាងរបស់ Song Hye Kyo ពិតជាស្រស់ស្អាត បើទោះជាពេលនេះ នាងមានវ័យជិត ៤០ ទៅហើយនោះ៕








ប្រែសំរួលដោយ : TK

ប្រភព​ : kenh14