trollkhmer news

Arsenal នៅតែមិនទាន់ស្គាល់ចាញ់ បើទោះជាដាក់កីឡាករក្មេងជាច្រើនក្នុងក្រុមពេលប៉ះ Qarabag(មានវីដេអូ)

ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៣៦

Arsenal នៅតែមិនទាន់ស្គាល់ចាញ់ បើទោះជាដាក់កីឡាករក្មេងជាច្រើនក្នុងក្រុមពេលប៉ះ Qarabag(មានវីដេអូ)

  អង់គ្លេស៖ បើទោះបីជា Arsenal ដាក់កីឡាករក្មេងឲ្យលេងច្រើន តែក្រុមនេះទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Qarabag ស្របពេល Chelsea បានតែ ១ពិន្ទុនៅទឹកដីរបស់ក្លិប Vidi នៃក្នុងការប្រកួតចុងក្រោយក្នុងពូលនៅក្របខ័ណ្ឌ Europa League ។



ការទាត់បញ្ចូលទីដំបូងរបស់ Alexandre Lacazette ក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះបានជួយអោយក្រុមកាំភ្លើងធំទទួលជ័យជម្នះ ១-០ លើ Qarabag ខណៈដែលគ្រូបង្វឹក Unai Emery បានឆ្លៀតឱកាសឲ្យកីឡាករវ័យក្មេងជាច្រើន និងកីឡាករដែលទើបជាពីរបួសដាក់ឲ្យលេងដោយគ្មានសម្ពាធ។ ដោយឡែក Willian និង Olivier Giroud ទាំង ២នាក់ទាត់បាល់  free-kicks ជួយឲ្យ Chelsea តាមបាន ២-២ នឹងក្លិបម្ចាស់ផ្ទះ Vidi យ៉ាងប្រផិតប្រផើយ៕