trollkhmer news

កីឡាករអាយុ១៤ឆ្នាំរបស់ ManUtd បំបែកកំណត់ត្រារបស់ Iker Casillas នៅ Uefa Youth League

ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១០:២៣

កីឡាករអាយុ១៤ឆ្នាំរបស់ ManUtd បំបែកកំណត់ត្រារបស់ Iker Casillas នៅ Uefa Youth League

អង់គ្លេស៖ កីឡាករវ័យក្មេង Shola Shoretire របស់ក្រុម Manchester United ក្លាយជាកីឡាករវ័យក្មេងបំផុតលេងក្នុងលីហ្គយុវជនរបស់Uefa ពោលគឺអាយុ ១៤ ឆ្នាំ និង ៣១៤ថ្ងៃ។



ខ្សែបម្រើស្លាបវ័យក្មេងរូបនេះត្រូវបានគ្រូបង្វឹកដូរចូលលេងនៅក្នុងអំឡុងពេលទទួលជ័យជម្នះ ២-១ របស់ក្រុមបិសាចក្រហមនៅទឹកដីក្រុម Valencia កាលពីថ្ងៃពុធ ដែលកីឡាករវ័យក្មេងបំផុតរូបនេះ បានបំបែកកំណត់ចាស់របស់កីឡាករ MileSvilar និងអតីតអ្នកចាំទីរបស់ Real Madrid កីឡាករ Iker Casillas។ ហើយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំរបស់លោក Nicky Butt ដែលជាអតីតកីឡាកររបស់ ManUtd បានឈ្នះ ៥ប្រកួត និងស្មើ ១ប្រកួតមួយក្នុងពូល H របស់ពួកគេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC