trollkhmer news

Liverpool និង Spurs ឡើងទៅវគ្គ 16 ចុងក្រោយ Champions League ទាំងបុកពោះ (មានវីដេអូ)

ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:០៥

Liverpool និង Spurs ឡើងទៅវគ្គ 16 ចុងក្រោយ Champions League ទាំងបុកពោះ (មានវីដេអូ)

អង់គ្លេស៖ គ្រាប់បាល់របស់ Mohamed Salah នៅវគ្គទីមួយនាទី៣៤ បានធ្វើឲ្យ Liverpool យកឈ្នះ Napoli ១-០ ហើយបានទៅវគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ២នៃពូល C ស្របពេល Tottenham ក៍បានកក់កៅអីទៅវគ្គក្រោយដូចគ្នា បន្ទាប់ពី Lucas Moura ស៊ុតនៅនាទី៨៥ជួយក្រុមតាមស្មើ Barcelona នៅ Nou Camp។



មុនការប្រកួតនេះក្រុមហង្សក្រហមត្រូវការជ័យជម្នះបិទសូន្យមិនឲ្យគូប្រកួតទាត់ចូលបានដើម្បីមានឱកាសទៅវគ្គបន្ត ហើយទីបំផុតពួកគេអាចធ្វើបានដោយយកឈ្នះក្នុងលទ្ធផល ១-០ យ៉ាងប្រផិតប្រផើយ។ ដោយឡែកក្រុមមាន់ខ្នាយមាស Spurs មុនគ្រាប់តាមស្មើ ក្រុមខ្លាំងមកពីទីក្រុងឡុងដ៍ ត្រូវម្ចាស់ផ្ទះ Barcelona នាំមុខមុនតាំងពីដើមវគ្គទីមួយនាទី៧ ដែលទាត់បញ្ចូលទីដោយ Dembélé។ យ៉ាងណាបន្ទាប់ពី Inter Milan មិនអាចយកឈ្នះ PSV Eindhoven បានធ្វើឲ្យ Spurs ក្លាយជាក្រុមលេខ២ មានកៅអីទៅវគ្គបន្ត៕